ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៀវភៅគំនិតរកស៊ីគួចម៉េងលី មានកម្រាស់៣៤៦ទំព័រ បានសម្ពោធជាផ្លូវការហើយ ដែលមានចំនួន៣០០០ ក្បាល

632

ភ្នំពេញ៖ សៀវភៅដែលបានដាក់ចំណងជើងនៅគម្របខាងមុខថា “គំនិតរកស៊ីគួចម៉េងលី “មានកម្រាស់៣៤៦ទំព័រ និងមានចំនួន៣០០០ក្បាលបានសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី០៩ មេសា ២០១៩នេះ ។

   សៀវភៅគំនិតរកស៊ីគួចម៉េងលីមានកម្រាសចំនួន៣៤៦ទំព័រ ជាស្នាដៃទី៦ របស់លោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី ដោយបោះលើកទី១ចំនួន៣០០០ក្បាល ហើយថវិកាដែលបានមកពីការលក់សៀវភៅនេះនិងបតិចាកជូនមូនិធិម៉េង លី ជេ គួច។
    ខ្លឹមសារនៃសៀវភៅនេះ បានសរសេរពីទ្រឹស្តីនៃការអនុវត្តផ្ទាល់ក្នុងជីវិតអាជីពជាធុរកិច្ចជន (ជាគំនិត ជាទស្សនទាន ជាយោបល់ ការយល់ឃើញនិងបទពិសោធន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី  ក្នុងនាមជាធុរកិច្ចជនវិស័យអប់រំឈានមុខគេនៅកម្ពុជា)។
   ការបង្ហាញពីគំនិតយ៉ាងសំបូរបែបនៃយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្ធភាព។ ផ្ដល់ពិធីសាស្ត្រនិងគន្លឹះក្នុងការលើកទឹកចិត្តខ្លះៗដើម្បីសម្រេចគោលដៅជីវិតមិនថាក្នុងអាជីពការងារគ្រួសារ ការសិក្សានិងសហគមន៍ជាដើម ។ បណ្ដុះបណ្ដាលឱ្យមានភាពក្លាហានរឹងមាំ មានឆន្ទៈ មនសិការ ការទទូច តស៊ូព្យាយាមម្ចាស់ការនិងមិនប្រយ័ត្នចុះចាញ់ចំពោះបញ្ហាកើតមានចំពោះមុខ។បណ្តុះឲ្យមានវប្បធម៌ចែករំលែកដោយការបរិច្ចាគថវិកាដែលបានពីសង្គមទៅអោយសង្គមវិញ។   ចំពោះប្រភេទសៀវភៅនេះ ជាប្រភេទកម្រងបណ្តុំ
ទស្សនៈស្ដីពីគំនិតរកស៊ីដែលយើងងាយនឹងអនុវត្តន៍នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលគម្រោងបណ្ដុំទស្សនវិជ្ជានោះរួមបញ្ចូលនូវបទពិសោធន៍ជាច្រើនដែលសម្ដែងពីការអនុវត្តផ្ទាល់ដៃនៃជីវិតការងាររបស់អ្នកនិពន្ធផ្ទាល់។
   ដោយឡែកចំពោះ គុណភាពនៃសៀវភៅនេះ ជាទស្សនៈ ជាគំនិតផ្ទាល់របស់លោកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី ដោយមិនឆ្លុះបញ្ចាំងឬពាក់ព័ន្ធនិងគោលការណ៍នៃទស្សនៈឬគំនិតរបស់ទ្រឹស្ដីណាមួយឡើយ ពោលជាគោលគំនិតបណ្តុះនិងពង្រីកទស្សនវិស័យវែងឆ្ងាយប្រកបដោយញាណគំនិត ទ្រឹស្ដីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គមនិងមធ្យោបាយបង្កើតគំនិតរក្សាគំនិតនិងដោះស្រាយប្រកបដោយចីរភាពដែលស្ដែងចេញពីគុណតម្លៃនៃបទពិសោធរបស់អ្នកនិពន្ធ។
   លោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី សន្និសីទ ព័ត៌មានព័ត៌មានជាមួយអ្នកព័ត៌មាននាព្រឹកថ្ងៃទី០៩ មេសា ២០១៩នេះ បានឲ្យដឹងថា ការអានសៀវភៅច្រើនវានឹងនាំឲ្យយើងមានចំណេះដឹង ។លោកថា នៅលើពិភពជនបរទេស ពួកគេតែងតែឆ្លៀតពេលដើម្បីអានសៀវភៅ បើសូម្បីតែនៅលើតុកាហ្វេក៏ដោយ ។ ការអានសៀវភៅនេះវានឹងធ្វើអោយយើងមានចំណេះដឹងមានការអភិវឌ្ឍខ្លួនឯង ដែលធ្វើឲ្យយើងសម្រេចចិត្តលើផ្លូវដ៏ត្រឹមត្រូវមួយ ។ លោកបន្តទៀតថា ចំណេះដឹងនឹងធ្វើឲ្យយើងធ្វើការងារមិនប្រថុយប្រថាន ហើយតែងតែទទួលបាននូវភាពជោគជ័យនៅក្នុងអាជីពក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ដូច្នេះទេលោកជំរុញឲ្យយុវជនក៏ដូចជាប្រជាប្រុសទាំងអស់ អានសៀវភៅឲ្យបានច្រើនពិសេសសៀវភៅដែលដាក់សម្ពោធនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបើកអាជីវកម្មរកស៊ីរបស់បងប្អូនវាជាទុនមួយដែលធ្វើឲ្យបងប្អូនអាចទទួលបាននូវភាពជោគជ័យក្នុងការបើកអាជីវកម្មរបស់ខ្លួនដោយមិនប្រថុយប្រថាន៕
អត្ថបទដែលជាប់ទាក់ទង