ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ រៀបចំ​ពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣

136

ភ្នំពេញ​ ៖​ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ នៅរសៀល

ថ្ងៃទី០៩ មេសានេះបានរៀបចំ​ពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី  ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃនៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះនៅទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  ​  ពិធីនេះបានរៀបចំឡើងទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមានការសូត្រ​មន្ត សមាទានសីល​ចំរើន​ព្រះ​ប​រឹត ប្រគេន​ទ័យ​វត្ថុ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ជីដូន​ជីតា ញាតិកា​ទាំង​៧​សន្តាន បុព្វបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
   ពិធីនោះក៏បានបួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ព្រះ​នាង ព្រះនាម ទុ​ង្សា​ទេវី​ដែល​និង​យាង​ចូលមក​ថែរក្សា​គ្រប់​គ្រង់​ព្រះរាជាណាចក្រ​កម្ពុជា ជំនជំនួសទេវតាឆ្នាំចាស់ ជួយ​ប្រោះព្រំ​ពរជ័យ​ស័ព​សា​ធិ​ការ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី កាកបាតក្រហមទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសម្មភាព
ជួយប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
    គួរបញ្ជាក់ថា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ  ដែល​តែង​ធ្វើឡើង​រៀងរាល់​ឆ្នាំ ដោយ​មានរយៈពេល​៣​ថ្ងៃនៅក្នុង​អំឡុង​ខែចេត្រ ហើយឆ្នាំនេះសម្រាប់​ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១៤,១៥​និង​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ៕
អត្ថបទដែលជាប់ទាក់ទង