ព្រឹទ្ធាចារ្យប្រដាល់២០រូបត្រូវបានតែងតាំង ជាអ្នកជួយផ្ដល់យោបល់
ភ្នំពេញ:ថ្មីៗនេះលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចចិត្ត
តែងតាំងព្រឹទ្ធាចារ្យ២០រូបធ្វើជាឲ្យជួយធ្វើជាអ្នកជួយផ្ដល់យោបល់អប់រំពង្រឹងសមត្ថភាពកីឡាប្រដាល់គុន
ខ្មែរ ។
ព្រឹទ្ធាចារ្យទាំង២០រូបនោះសុទ្ធតែជាអ្នកធ្លាប់ពាក់ព័ន្ធជាមួយប្រដាល់ដែលខ្លះធ្លាប់ជាមន្ត្រីបច្ចេកទេស
ខ្លះជាគ្រូបង្វឹក ហើយក៏មានខ្លះជាអតីតកីឡាប្រដាល់ទៀតផង ។
នៅក្នុងសេចក្ដីប្រកាសតែងតាំងនោះបានបញ្ជាក់ថាព្រឹទ្ធាចារ្យទាំង២០រូបនេះមានសិទ្ធពេញលេញក្នុង
ការផ្ដល់យោបល់ និងបទពិសោធន៍បានជាមូលដ្ឋានដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី គ្រប់បណ្ដាសមាគម-ក្លិបនូវចំណេះដឹងដើម្បីពង្រឹងគុណភាព បច្ចេកទេសក្បាច់គុនខ្មែរយើងឲ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ។
ព្រឹទ្ធាចារ្យទាំង២០រូបនេះត្រូវបំពេញការងារដោយស្ម័គ្រចិត្ត ។
ព្រឹទ្ធាចារ្យទាំង២០រូបនោះ មានលោក ខុង គឹមស៊ិន -លោក គង់ ឌៀប -លោកប៊ូ វិឡុង -លោកឈិត សារឹម -លោកខាត់ ភិន -លោកឆោម ឆារី -លោកញ៉ូវ ម៉ាក់ -លោកសៅ ធិន -លោកហង្ស ស៊ឺន -លោកអ៊ូ សាត -សេក គឹមសន -លោកហួត ហុក -លោកផង់ ចិន្តា -សឿម សឿប -លោកចាន់ ប៊ុនធឿន -លោកឈួន ណារិទ្ធ -លោកម៉ែន យូហាក់ -លោកសុខ វិជ័យ -លោកតេង សុខ និង លោកផុន ដាំផា ។
ព្រឹទ្ធាចារ្យទាំង២០រូបខាងលើនេះម្នាក់ៗសុទ្ធតែឆ្លងកាត់និងប្រឡូកជាមួយកីឡាប្រដាល់សឹងតែមួយជីវិតរបស់ពួកគាត់ ដែលបច្ចុប្បន្នមានអាយុចាប់ពីក្រោម ៧០ឆ្នាំ ដល់ ជិត៨០ឆ្នាំហើយនោះ។