ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤ទៀតហើយ រថយន្ដ Highlen​der​ ននិងរថយន្ដដឹកទឹកកក បុកគ្នា បណ្ដា​ល​ឲ្យ​ ម​នុស្ស​ស្លាប់​ កេីនដល់​ ៣នាក់​ និងរបួ​សជា​ច្រេីន​នាក់

98

ខេត្តកំពង់ស្ពឺ​ ÷ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាកាលពីព្រឹកម៉ោង៥និង១៨នាទីនាថ្ងៃពុធ ទី១០​ ខែមេសា ២០១៩​ នៅលើផ្លូវជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ត្រង់ចំ​ណុចក្រាំងខ្វាវ ឃុំគីរីវន្ត​ ស្រុកភ្នំស្រួច ខេត្តកំព​ង់​ស្ពឺ​ មានរថយន្ត១ គ្រឿង ម៉ាក​ ហាយឡែនឌ័រ ព​ណ៌​ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2C-​73​77 អ្នកបើកបរមានឈ្មោះ នី ភេទប្រុស អាយុ ៣​១​ ឆ្នាំ​ មានទីលំនៅ​ ខេត្តព្រះសីហនុ រថយន្ត​ឈ្នួល​ មានអ្នកដំណើរ​ ចំនួន ០៦ នាក់​ ។

នគរបាលមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា
1-ឈ្មោះ​ ស្រីអូន ភេទស្រី ៣០ឆ្នាំ ទីលំនៅ​ភូមិត្នោតថ្មី ឃុំបារាយ ស្រុកបារាយ​ ខេត្តកំពង់ធំ​ របួុស​ធ្ងន់​
2-ឈ្មោះ ម៉ៃ អនភេទប្រុស អាយុ36ឆ្នាំរស់នៅ ភូមិត្នោតថ្មី ឃុំបារាយខេត្តកំពងធំ​(ស្លាប់)
3-មិនស្គាល់ឈ្មោះ ភេទប្រុស របួុសធ្ងន់​
4/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ”
5/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ”
6/មិនស្គាល់ឈ្មោះ ភេទប្រុស របួុសធ្ងន់ ។

តាមការអោយដឹងពីមន្រ្ដីនគរបាលចរាចរណ៍​ បា​ន​ប​ញ្ជាក់​ថា​ មុនកេីតហេតុរថយន្ដ​ Highlender បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក​ដល់ចំណុចខាងលើបានបុកជាមួយរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស​ ពាក់ផ្លាកលេ​ខ​សេរីចាស់ក.ព8658អ្នកបើកបររថយន្ដ​ឈ្មោះ​ ភាពភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅ​នៅក្នុង​ ​ខេត្តកំពង់ស្ពឺ បើ​ក​ប​ររប​ញ្រ្ចាសទិសដៅគ្នា។

បច្ចុប្បន្ន​ជនរងគ្រោះរង​របួុស​​កំលាំង​នគរបាល​ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទខេត្ដនិ​ង​ បន្ដទៅរាជធានីភ្នំពេញ​ ​ចំណែក​អ្នក​ស្លាប់​ ត្រូវបានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ មធ្យោបា​យ​បង្កត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿង​បញ្ជូន​ ម​កការិយាល័យជំនាញ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង