ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ច្បារអំពៅទី១៖នាំអ្នកស្រុកនិងមន្រ្តីរាប់បាត្រព្រះសង្ឃ១០៨អង្គក្នុងពិធីសូត្រមន្តឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី

100

ភ្នំពេញ៖ខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរនាព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នេះអាជ្ញាធរសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅបានប្រារព្វពិធីសូត្រមន្ត និងរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១០៨អង្គដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ជូនដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានច្បារអំពៅនិងមន្រ្តីសាលាសង្កាត់នាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បាន និយាយរៀបរាប់អោយដឹងថានាថ្ងៃនេះមានរៀបចំពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសប្បាយពីទេវតាឆ្នាំថ្មី ដែលទេវតាឆ្នាំចាស់ផ្លាស់ចេញទៅ ឱ្យមានសេចក្តីសុខសប្បាយដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានច្បារអំពៅ និងមន្រ្តីសង្កាត់ផងដែរ។
លោកចៅសង្កាត់ច្បារអំពៅទី១បានបន្តទៀតថានៅថ្ងៃទី១៤.១៥.និង
១៦ខែមេសាឆ្នាំ២០១៩គឺជា ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ដែលមានរយៈពេល០៣ថ្ងៃហើយកងកម្លាំងសមត្ថកិច្ចអាជ្ញាធរសង្កាត់ទាំងអស់ត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ដោយរក្សា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាននាឱកាសបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិ
ខ្មែរយើងឱ្យបានសន្តិសុខសប្បាយ សុវត្ថិភាពល្អដើម្បីប្រជាជនគាត់រស់នៅក្នុងមូលដ្ឋានច្បារអំពៅបានចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីនាឆ្នាំកុរនេះ។ លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១លើកឡើងថា៖ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នៅពេលខាងមុខនេះកម្លាំងសមត្ថកិច្ចអាជ្ញាធរសង្កាត់ត្រៀមកម្លាំង២៤ម៉ោងលើ២៤និង ត្រូវតាមដានរាល់មុខសញ្ញាជាប្រចាំដើម្បីកំណត់មុខសញ្ញាទាំងនោះ ពេលពួកវាធ្វើសកម្មភាពអាក្រក់នៅពេលបងប្អូនប្រជាជនគាត់កំពុងតែបង្កើត ការសប្បាយៗនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
ជាមួយគ្នានេះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក៏បាន ធ្វើទានដល់អ្នកមានជីវភាពខ្វះខាត ជិត១០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា២ម៊ឺនរៀល សារុង១ និង បានធ្វើពិធីស្រងទឹកជូនដល់លោកតា លោកយាយជាច្រើននាក់នាឱកាសពីធីបុណ្យរាប់បាត្រ ប្រគេនដល់ព្រះសង្ឃ១០៨អង្គនាឆ្នាំថ្មីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង