ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​កណ្ដាល ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​បំបែក​ខេត្ត តែមកដល់ឥឡូវ លោក ម៉ៅ ភិរុន បានត្អូញត្អែរថា ពិបាកគ្រប់គ្រងភូមិសាស្ត្រខេត្តកណ្តាល

155

ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អភិបាលខេត្តកណ្តាលជាអ្នកធ្វើឲ្យខកខានក្នុងការបង្កើតខេត្តថ្មី ។
បញ្ហារត់ការកាន់កាប់តំណែងនៅខេត្តថ្ម្ត​ថ្មី គឺជា​ដើមចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល សម្រេចចិត្ត​លុបចោល​គម្រោង​បំបែក​ខេត្ត កាលពី​ចុងឆ្នាំ​២០១៨​កន្លងមក​។ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការអន្តរាគមន៍​លើ​មុខតំណែង​នៅក្នុង​ខេត្ត​ថ្មី​នោះដែរ​។​
 
​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេចក្រឡាហោម ស ខេង បបានមានប្រសាសន៍ថា រដ្ឋាភិបាល​ពិតជា​ចង់​បំបែក​ខេត្ត​ថ្មី​ចំនួន​ពីរ ដើម្បី​ជួយ​សម្រួល​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ដែលមាន​ភូមិសាស្ត្រ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​គម្រោង​នេះ បាន​ខកខាន​ទៅវិញ ដោយសារតែ​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ លូកដៃ​ចូល​លើ​កិច្ចការ​នេះ​។​ លោក ម៉ៅ ភិ​រុណ បានស្នើ​ទៅ​រដ្ឋាភិបាល សុំ​តែងតាំង​មុខងារ​មន្ត្រី​នៅក្នុង​ខេត្ត​ថ្មី​នោះ ទើប​ធ្វើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី មិន​ពេញចិត្ត ហើយ​សម្រេច​លុបចោល​គ​ម្រោ​ង​នេះ​តែម្ដង​។​

សម្តេចក្រឡាហោម បានបញ្ជាក់ថា” រឿងដែលខកខានបង្កើតខេត្តថ្មី គឺ ម៉ៅ ភិរុន តែម្តងនិយាយឲ្យមែនទៅ តែឥឡូវត្អូញថាអ្នកខេត្តណាក៏មកឆ្លងកាត់ខេត្តកណ្តាលដែរ លើកលែងផ្លូវជាតិលេខ៧ ក្រៅពីនោះចេញពីខេត្តគាត់ទាំងអស់ ។ ប៉ុន្តែទិសទាំងឡាយនោះដោយឆ្លងកាត់ខេត្តកណ្ដាល អាហ្នឹងហើយបានមានការសិក្សាមួយមានការអនុញ្ញាតពីសម្ដេច អគ្គមហាសេនាតេជោ ក្នុងការរៀបចំរដ្ឋបាលខេត្តមួយ ដើម្បីងាយស្រួលគ្រប់គ្រង ឥឡូវគាត់មកត្អូញ ថាអារឿងពិបាក ដោយសារភូមិសាស្ត្រគាត់អញ្ចឹង អារឿងហ្នឹងហើយដែលធ្វើឲ្យខកខានបង្កើតខេត្ត រឿងម៉ៅភារុណនោះតែម្ដង តើមកដល់ឥឡូវមកត្អូញ ។ ហើយត្រង់ណាក៏ឆ្លងកាត់ខេត្តគាត់ដែរ គឺមានតែផ្លូវលេខ 7 ក្រៅពីនោះផ្លូវត្រូវឆ្លងកាត់ខេត្តគាត់ទាំងអស់ ។ ផ្លូវជាតិលេខ 2 ខេត្តតាកែវ ផ្លូវជាតិលេខ 3 ផ្លូវជាតិលេខ 4 ផ្លូវជាតិលេខ 1 ផ្លូវជាតិលេខ 5 ផ្លូវជាតិលេខ 6អាគឺនៅក្នុងខេត្តគាត់ទាំងអស់នោះតែម្តង គាត់ថាត្រូវហើយមិនមែនជាកដបទេ អញ្ចឹងហើយបានជាយើងសុំយោបល់ យើងអាចបំបែករដ្ឋបាលនិងបានទេ ងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ពីព្រោះបើអន្តរាគមន៍ពីតាខ្មៅមកដល់ពញ្ញាឮ ពីអង្គស្នួលមកដល់លើកដែក គឺត្រូវតែមានការឆ្លងកាត់ពេញហ្នឹងទាំងអស់ ដល់អញ្ចឹងគាត់អន្តរាគមន៍មក មានអ្នកនេះមានអ្នកនោះធ្វើចៅហ្វាយខេត្ត នឹងមានរហូតដល់ប្រធានតុលាការ ដល់ពេលចង់សម្ដេចបានប្រាប់មកខ្ញុំ គឺឈប់តែម្ដង ហើយខ្ញុំបានតបទៅសម្ដេចថា អញ្ចឹងក៏បាន ប៉ុន្តែមកដល់ឥឡូវ គាត់មករអ៊ូថាពិបាកក្នុងភូមិសាស្ត្រ”។

ការបញ្ជាក់របស់លោក ស ខេង នេះបន្ទាប់ពីលោក ម៉ៅ ភិរុន អភិបាលខេត្តកណ្តាល បានត្អូញត្អែរថា ពិបាកគ្រប់គ្រងភូមិសាស្ត្រខេត្តកណ្តាល ដោយសារភូមិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង