ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វឥន្ទ្រី និងសត្វសំពោច ដែលឈ្មួញ ប្រុងលោតទៅឆត្រនាំទៅវៀតណាម ត្រូវសមត្ថកិច្ចស្ទាក់ចាប់នៅស្រុកសំបូរ

162

ក្រចេះ៖ សតសត្វព្រៃរស់ដ៏កម្រ គឺ សត្វឥន្ទ្រីចំនួន២០ក្បាល និងសត្វសំ​ពោច៨​ក្បាល ត្រូវបាន ក្រុម​សមត្ថកិច្ច​ខេត្តក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មេសា បង្ក្រាបបទល្មើសជួញដូរសត្វព្រៃធ្វើការ​រំដោះ​ចេញពី​​រថយន្តឈ្មួញលួចដឹកជញ្ជូន ​ ។​ ​ក្រុម​សមត្ថកិច្ច​ បាននិយាយថា ពពួកសត្វ​ព្រៃ​ដ៏​កម្រ​ទាំងនេះ ត្រូវ​បាន​ឈ្មួញ​លួច​​ដឹក​​តាម​រថយន្ត​កា​មេ​រី​ឆ្លាម​១​គ្រឿង ទំនងជា​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ព្រំដែន​វៀត​ណាម តែ​ត្រូវ​បាន​ធ្វើការ​ស្រាវជ្រាវ​ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ ។​

សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់រថយន្ដមួយគ្រឿង ដឹកសត្វព្រៃរស់ជាច្រើនក្បាល បម្រុងលោតឆត្រទៅវៀតណាម ។

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចឃាត់បាននោះ គឺរថយន្ដម៉ាកមាមរីឆ្លាម ពណ៌ស្ករ ស្លាក់លេខ ព្រះសីហនុ 2A-2647 ដឹកសត្វព្រៃរស់ មានសំពោចចំនួន៨ក្បាល ស្មើ១៧គីឡូក្រាម និងសត្វឥន្រ្ទីចំនួន ២០ក្បាល។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដ តែអ្នកបើកបររត់គេចខ្លួនមិនស្គាលអត្តសញ្ញាណនោះទេ ហើយសត្វទាំងនោះ ត្រូវរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បណ្ដោះអាសន្ន រង់ចាំអង្កការ វាយ អេត មកទទួលយកនៅថ្ងៃស្អែក។

​​ សកម្មភាព​បង្ក្រាប​​ឈ្មួញ​ដឹក​ជញ្ជូន​ មិន​ត្រូវ​បាន​ឃាត់​ខ្លួនមនុស្ស​នោះ​ទេ ដោយ​សមត្ថកិច្ច​អះអា​ង​ថា អ្នក​បើករថយន្ត​បាន​គេចខ្លួនបាត់ ​ក្រោយ​​ការ​តាម​ស្ទាក់ចាប់​រថយន្តនោះបាន ​។​ ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​អូរ​គ្រៀង លោក កែវ ចំណាន បាន​ប្រាប់​ឲ្យ​ដឹង​ថា សត្វព្រៃត្រូវ​នាំ​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ ដើម្បី​រង់ចាំ​​ចំណាត់ការ​ធ្វើការ​ដោះ​លែង ចូល​ក្នុង​ព្រៃ​​ឱ្យ​​មាន​សុវត្ថិភាព​វិញ​ ។​

​ បទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃ​ គឺ​នៅ​តែ​មាន​លួចលាក់ក្នុងរូបភាព​ផ្សេង​ៗ​ពី​ក្រុម​ឈ្មួញ​ដដែល ហើយ​ក្នុង​ទិស​ដៅ​នាំ​ចេញ​នៅ​ប្រទេស​វៀតណាម​ទៀតផង ។​ ​ប្រភព​​បាន​និយាយ​ថា សត្វព្រៃ​គ្រប់​ប្រភេទ​សព្វថ្ងៃ​ កំពុង​តែ​មាននៅ​​ទីផ្សារ​ខ្ពស់​​ តាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ ។ ​ការ​លួច​​ធ្វើ​អាជីវកម្ម​ពី​ឈ្មួញ​ទុ​ច្ច​រិត​​លើជំនួញ​ខុសច្បាប់​នេះ ក៏​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ដោយ​ពួក​គេ​បាន​ប្រើ​គ្រប់​រូបភាព​មធ្យោបាយ ដើម្បី​ដឹក​ជញ្ជូន​ ៕

អត្ថបទដែលជាប់ទាក់ទង