ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចោរឆក់ ចេញពីគុក មិនបានប៉ុន្មានឆ្នាំផង ឆក់ទៀត ប៉ូលីសចាប់បានទៀត

107

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលជាមុខសញ្ញាចោរឆក់ ក្រោយពេលចេញពីគុក មិនបានប៉ុន្មានឆ្នាំផង បានធ្វើសកម្មភាពបិទគូទ ក្នុងករណីឆក់កាបូបយួរដៃគេម្តងទៀត ក៏ត្រូវ ប៉ូលីសស្ចាក់ចាប់បានភ្លាមតែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសុក្រទី៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៨និង៣០នាទី នៅចំណុចមុខមជ្ឃមណ្ឌលទួលគោក ដែលមានទីតាំងដីឡូត៍លេខ ៥២ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១៩ ផ្លូវ លេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី 2014 ឡើងតែម2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT- 0822 ដែល មានលេខតួ:121498 និងលេខម៉ាស៊ីន: 203066 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពជិះបិទគូទឆក់) ។
ជនរងគ្រោះ ឈ្មោះ ស៊ុំ សម្ផស្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS) ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដួលម៉ូតូ រងរបួសបាតដៃទាំងសងខាង, ក្បាលជង្គុងទាំងសងខាង , ប្រអប់ជើងទាំងសងខាង និងរលាត់ភ្លៅខាងស្ដាំ) និងបានបាត់បង់កាបូបយួរដៃមួយពណ៌ខ្មៅ ក្នុងនោះមាន ឡេបថបមួយគ្រឿងម៉ាក LENOVO , ទូរស័ព្ទដៃមួយគ្រឿងម៉ាក ONE Plus , លុយចំនួន២៥០$ (ពីររយហាសិបដុល្លារសហរដ្ឋអាមេរិក) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មួយសន្លឹក , កាតATM មួយនិងកាតធានារ៉ាប់រងមួយ ។


មន្ត្រីប៉ូលីសព្រហ្មទណ្ឌខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ក្រហមខ្មៅពាក់ស្លាក លេខ ភ្នំពេញ 1AX-1491 ចេញពីផ្ទះក្នុងគោលបំណងទៅធ្វើការនៅក្រុមហ៊ុន (UAS) នៅជាប់ផ្សារTK សង្កាត់បឹងកក់ ទី១ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខមជ្ឃមណ្ឌលទួលគោក ផ្លូវ លេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យនិងបក្សពួក ចំនួន០៤ទៅ០៥នាក់ ទៀតជិះម៉ូតូចំនួន០៣គ្រឿង ក្នុងនោះជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាជិះម៉ូតូបិទគូទពីខាងក្រោយ ភ្លាមនោះបក្សពួករបស់ជនសង្ស័យឈ្មោះ ខាំឡ ខាំរី បានធ្វើសកម្មភាពឆក់ កាបូបយួរដៃរបស់ជនរងគ្រោះដែលដាក់ នៅខាងមុខ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរបួស រួចហើយជនសង្ស័យជាបក្ខពួកបានយកកាបូបយួរ របស់ជនរងគ្រោះហើយជិះម៉ូតូគេចខ្លួនបាត់ ទៅ ចំណែកឯជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ ទី២ ដែលកំពុងល្បាតការសុវត្ថិភាព ក្នុងមូលដ្ឋាននៅក្បែរនោះឃើញសកម្មភាព បិទគូទជាក់ស្ដែង ក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាអ្នកបិទគូទបាន០១នាក់ និងចាប់យកវត្ថុតាងម៉ូតូដែលជិះបិទគូទ រួចបញ្ជូនជនសង្ស័យរូបនេះ យកមកកាន់អធិការដ្ឋានគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។


បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំឡ ខាំរី សមត្ថកិច្ចយើងបានយក ទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុ ញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន ។
មន្ត្រីប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាមុខ សញ្ញាធ្លាប់ជាប់ពន្ធនារ ពីបទ លួច (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចផ្លូវ លេខ១២៥ កែងផ្លូវលេខ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដីកាឃុំលេខ១៧២៣ ដ.ឃ.ដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕

     

អត្ថបទដែលជាប់ទាក់ទង