ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះអស់ 2 ខ្នងនៅរតនគិរី ដោយរថយន្តពន្លត់អគ្គីភ័យចូលពុំដល់ ព្រោះគ្មានស្ពានឆ្លងទន្លេ មានតែបូមទឹកអណ្តូងបាញ់ពន្លត់

82

រតនគីរី ៖នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពី ថ្ងៃទី១០មេសា២០១៩ វេលាម៉ោង ១០ : ៣០០នាទី ព្រឹក មានករណីភ្លើងឆេះផ្ទះ ចំនួន ២ ខ្នងជាប់គ្នា ស្មើនឹង ៤ គ្រួសារ មនុស្សរួមចំនួន១៦នាក់ ស្រី ៩ នាក់ រីឯផ្ទះមួយខ្នងទៀត បានឆេះរោលជញ្ជាំងផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ នគរបាលបានបន្ដថាករណីអគ្គិភ័យនេះសមត្ថកិច្ចមិនបានជួយសង្គ្រោះឬក៏បាញ់ពន្លត់ផ្ទះស៊ែររូបនេះដោយប្រើរថយន្តរបស់ខ្លួនឡើយដោយសារតែរថយន្តចូលទៅមិនរួចព្រោះមិនមានជាស្ពានឆ្លងកាត់ទន្លេគឺសមត្ថកិច្ចបានត្រឹមតែបូមទឹកអណ្ដូងជួយបាញ់ពន្លត់តែប៉ុណ្ណោះ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រួសារជនរងគ្រោះ ឈ្មោះ សល់ ជឿង ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ច្រាយ មានសមាជិកគ្រួសារចំនួន ១៦ នាក់ ស្រី ៩ នាក់ ។ ផ្ទះមានទំហំ ៧ ម៉ែត្រ x ៨ ម៉ែត្រ នឹងផ្ទះចង្ក្រានទំហំ ៤ ម៉ែត្រ X ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។ គ្រួសាររងគ្រោះឆេះរោលជញ្ជាំង មានឈ្មោះ សល់ មិក ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ច្រាយ មានសមាជិក ១គ្រួសារ ស្មើនឹងមនុស្សរួម ១១ នាក់ ស្រី ៧ នាក់ ។ ផ្ទះមានទំហំ ៦ ម៉ែត្រ x ៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។

ក្នុងហេតុការណ៍នេះបណ្ដាលឲ្យសម្ភារៈខូចខាតទាំងអស់រួមមាន គង ៥ ឈុត ស្មើនឹង ៧០ គង, ពាងស្រា ២០ ពាង, ឆ្នាំស្ពាន់ចំនួន ៤, ទូរទស្សន៍ចំនួន ២គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ១, ត្រង់ស៊ីន័រ ១គ្រឿង, ប្លង់ដី ២ ប្លង់ ។ រីឯផ្ទះ សល់ មិក សម្ភារៈខូចខាតរួមមាន ជញ្ជាំងផ្ទះមួយចំហៀង។ ការឆេះនេះ ម្ចាស់ផ្ទះបានបញ្ជាក់ថា ពុំដឹងមូលហេតុ។

នគរបាលដដែលបានបន្ថែមថា នៅពេលភ្លើងឆេះ ម្ចាស់ផ្ទះពុំបាននៅផ្ទះទេ គឺពួកគាត់់នៅចំការ ។ កម្លាំងប៉ុស្តិ៍បានជួយអន្តរាគមន៍ជួយពន្លត់ ដោយយកទូយោបូមទឹកបូបពីអណ្តូង ផ្ទះប្រជាពលរដ្ឋក្បែរនោះ។
ចំណែកឯរថយន្តអគ្គិភ័យមិនអាចជួយសង្រ្គោះបានទេ មូលហេតុ ពំមានស្ពាន ឆ្លងកាត់ទន្លេ៕

អត្ថបទដែលជាប់ទាក់ទង