ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជំរុញឲ្យក្រុមហ៊ុន២ នៅតំបន់អភិវឌ្ឍន៍ជើងឯក ដោះស្រាយបញ្ហា ដើម្បីពន្លឿននៃការបើកការដ្ឋាន ធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង

241

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី៦ កក្កដា ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន ជីប ម៉ុងគ្រុប និងតំណាងក្រុមហ៊ុន ING ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍តំបន់ជើងឯក បើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីជំរុញឲ្យក្រុមហ៊ុន២នេះ ដោះស្រាយបញ្ហាលើការពន្លឿន
បើកការដ្ឋានធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាងឲ្យបានលឿន។

គម្រោងស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង មានទទឹង១៣ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១។ មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង ជាគម្រោងចាស់ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ ផ្លូវនេះមានសារសំខាន់ ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន-ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។


លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនេះបាន ជំរុញឲ្យក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនING សម្របសម្រួលគ្នាដោះស្រាយបញ្ហាប៉ះពាល់ ដើម្បីពន្លឿននៃការបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង នេះឲ្យបានលឿន ។ ក្នុងកិច្ចប្រជុំនោះ គឺបានឯកភាពឲ្យក្រុមហ៊ុនING ជាអ្នកស្ថាបនាមហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង រួមនិងស្ពានឆ្លងកាត់ ។
គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ហើយការសាងសង់ផ្លូវមួយខ្សែថ្មីនេះ គឺ ក្នុងគោលបំណង២ ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួល ឲ្យមានចរន្តសរសៃឈាម នៃការធ្វើចរាចរណ៍បានល្អប្រសើរ ពោលគឺពេលដែលប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរ ទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំបាច់រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់សូគីម៉ិច ទើបមកតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២ នោះទេ ។ គម្រោងផ្លូវថ្មីនេះនឹងមានការ នឹងការតភ្ជាប់ជាមួយនឹងស្ពានមួយខ្សែដែលស្របជាមួយនឹងផ្លូវនេះ ឆ្លងកាត់ប្រឡាយចុះមកពីបឹងទំពុន ដែលត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង