២នាក់ឪនិងកូន ស្លាប់ ពេលពិសាត្រីក្រពត
ស្រុកព្រៃនប់៖ បុរសម្នាក់ជាឪពុកនិងកូនស្រីតូចម្នាក់ទៀតដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់ដោយពុលត្រីក្រពតសមុទ្រ កាលពីរសៀលថ្ងៃទី១១មេសា២០១៩ ក្រោយពេលនេសាទបានពីសមុទ្រហើយយកមកធ្វើម្ហូប ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ជា យឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនេសាទ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត រីឯជនរងគ្រោះ២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ២ឆ្នាំ ជាកូនស្រីបានស្លាប់ក្រោយហូបត្រីនេះភ្លាមៗ។
បើតាមសមត្ថកិច្ចថា ហេតុការណ៏នេះកើតឡើង ពេលជនរងគ្រោះជាឪពុកដាក់លបបានត្រីក្រពតហើយយកទៅធ្វើម្ហូបហូបក៏រងនូវការពុលតែម្តង៕