ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានករណីផ្ទះមីនតោន​ របួសធ្ងន់ម្នាក់ ពេលបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួដី នៅ ស្រុករតនមណ្ឌល

165

បាត់ដំបង ៖ លោកហេង រតនា អគ្គនាយស៊ីម៉ាក់ បានឲ្យដឹងថា ក្នុងសង្គ្រាមបង្កប់គ្រាប់មីនដេីម្បីសម្លាប់ខ្មាំងសត្រូវរបស់ខ្លួន​ ក្រោយសង្គ្រាមត្រូវបានបញ្ចប់​ គ្រាប់មីនទាំងនោះក្លាយជាសត្រូវជាមួយប្រជាជនឯង។

លោក បានបន្ថែមថា នៅល្ងាច​វេលាម៉ោង៣និង៥០នាទីថ្ងៃ១១​ ខែមេសា​ ឆ្នាំ២០១៩​នេះ​ មានករណីផ្ទះមីនតោន​ ស្ថិតនៅភូមិប៊ួរុន​ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ម៉ុន យី ភេទប្រុស អាយុ21ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិអូរត្រែង ឃុំអូរតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន មុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ មូលហេតុជនរងគ្រោះបើកត្រាក់ទ័រម៉ាកហ្វតពណ៍ ខៀវស៊ីឈ្នួលភ្ជួដីអោយឈ្មោះថោង សារ៉ាត់ ភេទប្រុស អាយុ50ឆ្នាំ ជាប្រជាពលរដ្ឋស្នាក់នៅភូមិប៊ួរុន បណ្តាលអោយជាន់មីនតោនផ្ទុះរបួសធ្ងន់៕

អត្ថបទដែលជាប់ទាក់ទង