ជនសង្ស័យករណីគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជូនទៅសាលាដំបូងខេត្ត
រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី ៦ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី នាង បូណា នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជូនជនសង្ស័យឈ្មោះ អៀន ឌឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករ និងវត្ថុតាង ទៅសាលាដំបូងខេត្តហើយ (ពីបទរក្សាទុក ចែកចាយ និងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ) ។