គ្រោះថ្នាក់ចរាចរនៅឃុំរំចេក បង្កឲ្យស្លាប់មនុស្ស ០២នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ
ត្បូងឃ្មុំ៖ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៤:៤០ នាទី នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១ ស្ថិតនៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បង្កឲ្យស្លាប់ ០២ នាក់កន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។
ក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឲ្យម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ អាត សុខយ៉ន ភេទស្រី អាយុ ១៩ ឆ្នាំ ជាតិខ្មែរ (ស្លាប់នៅកន្លែងកេីតហេតុ) បានឌុបប្អូនចំនួន០២នាក់ៈ
១-ឈ្មោះអាត អេ ភេទប្រុស អាយុ១២ឆ្នាំជាតិខ្មែរ(របួសធ្ងន់)។
២-ឈ្មោះអាត អូត ភេទប្រុស អាយុ០៩ឆ្នាំ ជាតិខ្មែរ(ស្លាប់នៅកន្លែងកេីតហេតុ) អ្នកទាំង ០៣ នាក់រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
អ្នកបើកបររថយន្តម៉ាកហុីយ៉ាន់ដាយ (HYUNDAI) ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-2702 (ប្រភេទរថយន្តបូមលូ) មានឈ្មោះ សែប ចាន់សង់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស)។
ទិសដៅបេីកបរ ៖ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ (HYUNDAI) ពណ៌ខៀវ បេីកបរក្នុងល្បឿនយ៉ាងលឿន បេីកបរពីទិសខាងលិចទៅទិសខាងកេីត ស្របពេលនោះមានម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម បេីកបរពីទិសខាងកេីតទៅទិសខាងលិច ហើយបានបត់ឆ្លងផ្លូវគោលបំណងបត់ទៅទិសខាងត្បូង(បត់ឆ្វេង) បត់បានពាក់កណ្ដាលគំនូសទ្រូងផ្លូវ ក៏ស្រាប់តែរថយន្តបានមកមុខចំពីមុខពេញទំហ៊ឹងតែម្ដង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។ អ្នករបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកឆ្លូង ខេត្តក្រចេះ ។ ចំពោះរថយន្តចំនួន ០១ គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង ត្រូវបានកម្លាំង ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។
បញ្ចាក់ ៖ អ្នកបេីកបររថយន្តឈ្មោះ សែប ចាន់សង់ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដេម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕