ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ ថ្ងៃទី៦កក្កដា  ស្លាប់៥នាក់ របួស១១នាក់, ៦ថ្ងៃស្លាប់ ៣២នាក់

215

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក(យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់(ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់(ស្រី២នាក់) របួសស្រាល ២នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពេលគ្រោះថ្នាក់១៣នាក់ (យប់៤នាក់) ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ៩គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ៣គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់១នាក់), មិនគោរពសិទ្ធិ ១លើក, ប្រជែង ២លើក(ស្លាប់២នាក់), បត់គ្រោះថ្នាក់ ១លើក(ស្លាប់២នាក់), ស្រវឹង ១លើក(ស្លាប់១នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ៤លើក រថយន្តធំ ២លើក ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ១លើក ស្លាប់២នាក់, បន្ទាយមានជ័យ ១លើក ស្លាប់១នាក់(ស្រី) របួស២នាក់(ស្រី១នាក់), ព្រះសីហនុ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ ។

របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល៤ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងចំនួន ៤៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ របួសសរុប ១១៦នាក់ របួសធ្ងន់ ៦៣នាក់ របួសស្រាល ៥៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង