ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីប៉េអឹម ជាម្ចាស់ រថយន្ត LEXUS 470 ពាក់ ស្លាក លេខ ភ្នំពេញ 2M-8062 ដែលផ្ទុះធុងហ្គាស់បានស្លាប់ហើយ

127

ខេត្តកណ្ដាល ៖ មន្រ្តីប៉េអឹម ជាម្ចាស់ រថយន្ត LEXUS 470 ពាក់ ស្លាក លេខ ភ្នំពេញ 2M-8062 ដែលផ្ទុះធុងហ្គាស់បានស្លាប់ហើយ បន្ទាប់រងរបួសធ្ងន់ធ្ងរឆេះរោលខ្លោចពេញខ្លួន ក្នុងហេតុការណ៍ ផ្ទុះធុងហ្គាសរថយន្តរបស់ខ្លួន ។
ហេតុការណ៍ ផ្ទុះ ធុង ហ្គា ស រថយន្ត នេះ បាន កើតឡើង នៅ វេលា ម៉ោង ០១ រសៀល ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០១៩ នេះ នៅ ចំណុច ផ្លូវ មុខ ផ្សារ តា ខ្មៅ ចាស់ មាត់ ស្ទឹង តា ខ្មៅ ក្រុង តា ខ្មៅ ខេត្តកណ្ដាល ។

ប្រភព ព័ត៌មាន ពី មន្ត្រី នៅ នាយកដ្ឋាន នគរបាល បង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ អគ្គស្នងការ នគរបាល ជាតិ បានអោយ ដឹង ថា មុន ពេល កើតហេតុ គេ ឃើញ រថយន្ត រង គ្រោះ កំពុង ធ្វើ ដំណើរ តាម មាត់ ស្ទឹង តា ខ្មៅ ស្រាប់តែ ផ្ទុះ ធុង ហ្គា ស់ រថយន្ត ឆេះ សន្ធោរ សន្ធៅ តែ ម្តង ហើយ ការ ផ្ទុះ ធុង ហ្គា ស បំពាក់ លើ រថយន្ត ស៊េរី ទំនើប ឡិច ស៊ី ស នេះ បណ្តាល អោយ ឆេះ ខូចខាត រថយន្ត ចំនួន ២ គ្រឿង មួយ គ្រឿង ទៀត ពាក់ ស្លាក លេខ កណ្តាល 2B-1385 និង ម៉ូតូ ស្គុ ប ពី ១ គ្រឿង ព្រមទាំង ឆេះ រាលដាល ដល់ ផ្ទះ លក់ សម្ភារ ក្មេង លេង មួយ កន្លែង ទៀត ។
ប្រភព ដដែល អោយ ដឹង បន្ត ថា ជន រង គ្រោះ មានឈ្មោះ ង ន គ ន្ធា ភេទ ប្រុស ជា មន្ត្រី កង រាជ អា វុធ ហត្ថ លើ ផ្ទៃ ប្រទេស មាន ឋានន្តរ ស័ក្តិ ថ្នាក់ វរសេនីយ៍ទោ ជា ម្ចាស់ រថយន្ត ឡិច ស៊ី ស GX470 របួសធ្ងន់ ត្រូវ បាន បញ្ជូន ទៅ កាន់ មន្ទី ពេទ្យ ហើយបានស្លាប់ដោយរបួសធ្ងន់ពេក និង អ្នក របួល ស្រាល ២ ទៅ ៣ នាក់ ទៀត មិន ទាន់ ស្គាល់ អត្តសញ្ញាណ ទេ បាន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ដោយ ខ្លួនឯង ។
សមត្ថកិច្ច បញ្ជាក់ ថា មូលហេតុ ដែល បណ្ដាល ឲ្យ កើត មាន អគ្គិភ័យ នេះ បណ្ដាល មក ពី ផ្ទុះ ហា្គ ស់ រថយន្ត LEXUS GS470 ។ ហើយ ករណី ឆេះ រថយន្ត នេះ បាន ចេញ រថយន្ត ពន្លត់អគ្គីភ័យ ចំនួន ០២ គ្រឿង ប្រើប្រាស់ ទឹក អស់ តែ ០១ គ្រឿង ស្មើនឹង ៧ ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង