ឡានបុកម៉ូតូស្លាប់២នាក់ នៅកៀនស្វាយយប់មិញ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី១៣ខែមេសានេះដោយស្តីពី:ករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង រថយន្តបុកជាមួយម៉ូតូ បណ្តាលអោយ ស្លាប់មនុស្ស០២នាក់ ភេទប្រុស និង ម៉ូតូខូចខាតឆ្ងន់០១ គ្រឿង រថយន្តខូចខាតស្រាល០១គ្រឿង ឃាត់ខ្លួនអ្នកបើកបររថយន្តបានផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនាថ្ងៃទី ១២.ខែមេសាឆ្នាំ២០១៩វេលាម៉ោងជិត១១យប់មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើកំណាត់ផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤១និង៤២
ចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
ករណីនេះបង្កឡើង ដោយម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ័ខ្មៅផ្លាកលេខ ភ្នំពេញ1BP-7555 អ្នកបើកបរឈ្មោះឆាន់ ពៅ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មរ មុខរបរ សិស្សមានទីលំនៅភូមិក្រាំងវែង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ដែលបើកមានទីសដៅពី អ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត TOYOTA HIGHLANDER ពណ័ទឹកប្រាក់ ប្រភេទទេសចរណ៍ ផ្លាកលេខភ្នំពេញ 2HA- 4905 បើកបរឈ្មោះហុង ឌី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្វាយក្ងោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់អ្នកជិះ ម៉ូតូទាំង០២នាក់នៅកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល យកមករក្សារទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលដ្រុកកៀនស្វាយ។
តាមការសន្និដ្ឋានចំពោះករណីខាងលើបណ្តាលមកពីអ្នកបើកបរ ម៉ូតូបើកក្នុងល្បឿនលឿន ខ្ចីខ្ចា មិនប្រុង ប្រយត្ន័ រំលោភចូលមកលើចំណែកផ្លូវនៃយានយន្តមកពីទិសដៅផ្ទុយ៕