ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆេះផ្ទះជាងកាត់ដេរ នៅស្រុកសង្គមថ្មីខ្ទេច និងឆេះម្ចាស់ផ្ទះបណ្តាលឲ្យរបួសធ្ងន់ ហើយបញ្ជូនទៅសង្គ្រោនៅមន្ទីរពេទ្យ

361

ស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ សុខ ដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ 2019 នៅវេលាម៉ោងប្រហែល 2 និង 00 នាទី មានករណីភ្លើងឆេះផ្ទះមួយចំណុចភូមិ ត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កម្លាំងនគរបាលបានចេញប្រតិបត្តិការ ជួយសង្គ្រោះ និងបាញ់ពន្លត់ ប៉ុន្តែទោះយ៉ាងណាក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ផ្ទះបានរលាកភ្លើងរោលខ្លោចពេញទាំងខ្លួន ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា
ម្ចាស់ផ្ទះឈ្មោះសេក ទ្រី ភេទប្រុសអាយុ 48ឆ្នាំនៅភូមិត្បែងឃុំចំរើនស្រុកសង្គមថ្មី មុខរបរជាងកាត់ដេរ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។
ក្រោយពីទទួលបានព័ត៌មាន អធិការនគរបាលស្រុកសង្គមថ្មី បានដឹកនាំឡានទឹកបាញ់ពន្លត់ ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងប្រើ ប្រាស់ទឹកអស់ចំនួនមួយឡាន។ ករណីខាងលើនេះបណ្ដាលឲ្យភ្លើងឆេះ រោលម្ចាស់ផ្ទះបណ្ដាលឱ្យរបួសធ្ងន់ កម្កាំងយេីងជួយ​សង្គ្រោះ​ ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារផ្ទាល់។ មូលហេតុ​ បណ្តាល មកពី​ឆ្លង​ចរន្ត​អគ្គិសនី​៕

អត្ថបទដែលជាប់ទាក់ទង