ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លោចផ្សាខ្លាំងណាស់ ស្លាប់ទៅហើយ សូម្បីលុយទិញមឈូសក៏គ្មានដែរ

85

ស្វាយរៀង៖ បុរស ម្នាក់បានស្លាប់ដោយសារជំងឺដោយ ការព្យាបាលដោយគ្រូខ្មែរ ហើយពិធីបុណ្យសពនេះ ធ្វើទៅដើម្បីបំពេញកិច្ចតែប៉ុណ្ណោះ ដោយសារតែក្រុមគ្រួសារមួយនេះ ក្រីក្រខ្លាំងពេកសូម្បីតែលុយទិញមឈូសដាក់សពក៏គ្មានដែរ ហើយអាចារ្យបានស្ម័គ្រចិតចេញមុខជួយដោយស្ម័គចិត្ត ដើម្បីឲ្យពិធីបុណ្យសពនេះប្រព្រឹត្តចប់រួចរាល់តាមប្រពៃណីសាសនា។

បុរសដែលស្លាប់ដោយសារជំងឺឈ្មោះ វ៉េត ហឿន អាយុ២៧ឆ្នាំ ចំណែកប្រពន្អឈ្មោញ ប្រុក វុទ្ធី អាយុ៣៧ឆ្នាំ រស់នៅភូមិក្រាំងឃុំតាសួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

តាមការរៀបរាប់របស់លោកតាអាចារ្យ អាន ដែលជាអ្នករ៉ាប់រងទទួលខុសត្រូវក្នុងពិធីបុណ្យសពនេះ បាននិយាយទាំងក្តុកក្តួលថា ក្រុមគ្រួសារនេះ មិនមែនក្រនោះទេ គឺអត់តែម្ដង អត់មានអ្វីសោះ សូម្បីតែថវិកាសម្រាប់ ធ្វើពិធីបុណ្យសព ក៏គ្មានដែរ។ លោកតាអាចារ្យបានបញ្ជាក់បន្ថែមប្រាប់អ្នកសារព័ត៌មាន ដោយផ្ទាល់មាត់ថា បុរសដែលស្លាប់នេះ គាត់ជាកម្មករធ្វើការស៊ីឈ្នួលគេសព្វគ្រប់បែបយ៉ាងទាំងអស់ មិនរើសការងារនោះទេ ឲ្យតែការងារណាបានប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ គឺទៅ
ធ្វើកម្មករឲ្យគេ ឬក៏ស៊ីឈ្នួលកោសជ្រូក គោ ឬក៏លាងចានឲ្យគេគាត់ធ្វើទាំងអស់ ដើម្បីបានថវិកាមកផ្គត់ផ្គង់ រស់មួយថ្ងៃមួយថ្ងៃ។ បន្ទាប់ពីធ្វើការជាកម្មករគេស៊ីឈ្មួល គេអស់ជាច្រើនឆ្នាំ គាត់បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិ ឪពុកម្ដាយយកទៅព្យាបាលនៅគ្រូខ្មែរ នៅក្នុងស្រុកភូមិជាមួយគ្នានេះដោយសារគាត់ដែលជាជំងឺខួរក្បាល ដោយបណ្តាលមកពីការផឹកស្រាខ្លាំងពេក ទាំងអារម្មណ៍មិនប្រក្រតីត្រូវ បានត្រូវគ្រូខ្មែរនោះ ដាក់ច្រវ៉ាក់គាត់ ដើម្បីឲ្យគាត់នៅមួយកន្លែង ព្រោះគេមិនអាចគ្រប់គ្រងគាត់បាន។ លោកតាអាចារ្យបានបន្ថែមថា ការព្យាបាល របស់គ្រូខ្មែរ យូរទៅយូរទៅមិនបានធូរស្បើយនោះទេ។ គាត់ក៏ធ្លាក់ខ្លួនកាន់តែធ្ងន់ទៅៗ រហូតដល់បាត់បង់ជីវិត។ លោកតា បានបន្ថែមថា នៅពេលដែលគាត់ស្លាប់នោះ ពិតជាខ្លោចផ្សាខ្លាំងណាស់ត្រូវបានគេដឹកតាមរ៉ឺម៉កម៉ូតូ ពីផ្ទះលោកគ្រូខ្មែរ ដែលនៅភូមិជាប់គ្នានេះ យកមកដល់ផ្ទះគាត់ទុកមួយសន្ទុះធំ ទើបមានសាច់ញាតិបងប្អូន មកយកសពគាត់ចេញពីរ៉ឺម៉ក ដឹកសពដាក់ចូលក្នុងផ្ទះ។ ផ្ទះគាត់មើលទៅគួរអោយខ្លោចផ្សាណាស់ ដំបូលស្លឹកជញ្ជាំងស្លឹក ព្រោះ មិនមានអ្វីទ្រព្យសម្បត្តិអ្វីធំដុំនៅក្នុងផ្ទះនោះទេហើយគ្រួសារគាត់ គឺជាអ្នកក្របំផុតនៅក្នុងភូមិនេះ។ លោកតា បានបន្ថែមថា នៅពេលដែលដឹងថា ក្រុមគ្រួសារនេះ មនុស្សស្លាប់់ គាត់ក៏បានចេញមុខ ខ្នះខ្នែងជួយចេញថវិកាផ្ទាលខ្លួន ចំនួនបួនម៉ឺនរៀល ហើយលោកតាម្នាក់ទៀត ដែលជាសមាជិកក្រុមប្រឹក្សឃុំបានជួយថវិកា២ម៉ឺនរៀល សរុប៦ម៉ឺនរៀល ដើម្បីទិញមឈូសដាក់សព។ ចំណែកឯក្រុមគ្រួសារគាត់ឪពុកម្ដាយរបស់សព ប្រពន្ធសព ឬក៏សាច់ញាតិទាំងអស់មិនមានលុយនោះទេ សម្រាប់ ការធ្វើពធីបុណ្យសពនេះ។ បុរសនោះស្លាប់កាលពីថ្ងៃទី 13 ខែមេសា ឆ្នាំ ២០១៩ ហើយនៅថ្ងៃទី 14 មេសា ដែលជាថ្ងៃចូលឆ្នាំ បានបូជាសពនៅវេលាម៉ោងប្រមាណជា 2 រសៀល នៅមុខផ្ទះគាត់តែម្ដងហើយក្នុងពិធីបូជាសពនេះមិនមានអាចារ្យត្រឹមត្រូវនោះទេ គឺសុទ្ធតែអាចារ្យស្ម័គ្រចិត្តជួយគ្រួសារនេះ។ លោកតាបានបន្ថែមថា សពត្រូវ បានបូជាដោយសាច់ញាតិនៅក្នុងភូមិ។ គ្រួសារនេះមិនមែនអត់ទេ គឺអត់តែម្តងអត់មានអ្វីទាំងអស់គឺបូជាសពឱ្យរួចតែពីដៃតែប៉ុណ្ណោះ។ តាមពិនិត្យជាក់ស្ដែងរបស់អ្នកសារព័ត៌មាន ដែលចុះផ្ទាល់ដល់បានពិនិត្យឃើញថាគ្រួសារគាត់នេះ ពិតជាដូចអាចារ្យនិយាយប្រាកដមែនមិនមានអ្វីទាំងអស់ សាច់ញាតិបងប្អូនមកធ្វើបុណ្យបន្តិចបន្តួចតែប៉ុណ្ណោះ។ លោកតាអាចារ្យបានបន្ថែមថា គួរអោយខ្លោចផ្សាណាស់ពិធីបុណ្យសពនេះ ហើយលោកក៏បានអំពាវនាវផងដែរដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន បើមានសទ្ធាគួរតែជួយដល់ក្រុមគ្រួសារនេះផង ព្រោះខ្សត ខ្លាំងណាស់។ ម្ដាយរបស់បុរសនេះបាននិយាយថា គ្រួសារគាត់ក្រខ្លាំងណាស់ដើរស៊ីឈ្នួលគេសព្វគ្រប់ទីកន្លែងដើម្បីរស់មួយថ្ងៃមួយថ្ងៃតែប៉ុណ្ណោះមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បូជាសពកូនប្រុសទេ មានតែសាច់ញាតិបងប្អូនអ្នកជិតខាងអាណិតអាសូរជួយជាបច្ច័យ ជាអង្ករជាសម្ភារៈដើម្បីបូជាសពហើយបងប្អូនសាច់ញាតិជិតខាង បានជួបនាំសពយកទៅបូជានៅទីកន្លែងដ៏សមគួរ ដើម្បីឲ្យពិធីនេះចប់តាមប្រពៃណីប៉ុន្តែទោះយ៉ាងណាម្តាយរបស់សព បានលើកឡើងថាបើអស់លោកថ្នាក់ដឹកនាំបានដឹងបានឮសូមជួយខ្ញុំផង ព្រោះខ្ញុំក្រខ្លាំងណាស់ សូម្បីតែពិធីបុណ្យសពកូនក៏ធ្វើទៅដោយមិនរលួនដូចគ្រួសារគេផ្សេងៗនោះទេ ព្រោះក្រខ្លាំងពេក សូម្បីតែលុយទិញមឈូសដាក់សពកូនក៏គ្មានដែរ មានតែលោកអាចារ្យចេញលុយ 4ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ ចេញលុយ 2ម៉ឺនរៀល ដើម្បីបានលុយទិញមឈូសដាក់សពកូនតែប៉ុណ្ណោះ។

លោកតាអាចារ្យបាននិយាយបន្ថែមថា ក្រុមគ្រួសារនេះមិនបានអញ្ជើញអាចារ្យមកធ្វើពិធីបុណ្យសពនោះទេ គឺគាត់បានដឹងឮពីអ្នកមិត្តក្នុងភូមិ។ គាត់ក៏ស្ម័គ្រចិត្តមកជួយធ្វើជាអាចារ្យ ដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅតាមប្រពៃណីឱ្យចប់ចុងចប់ដើមរួចរាល់តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង