សង្រ្កាន្តកោះកែរ ខេត្តព្រះវិហារ ធ្វើឡើងកាលពីរសៀល,ថ្ងៃអាទិត្យ ជាមួយការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
ព្រះវិហារ៖ សង្រ្កាន្តកោះកែរ” របស់រដ្ឋបាលខេត្តព្រះវិហារ ត្រូវបានក្រុងពាលីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស.២០១៩ និងពិធីបើក “ព្រះវិហារសង្រ្កាន្តកោះកែរ” កាលពីរសៀល,ថ្ងៃអាទិត្យ ១០កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
ពិធីនេះប្រារព្ធឡេីងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ពព្រមទាំងលោកស្រី
លោក គឹម សេដារ៉ា បប្រធានអាជ្ញាធរជាតិព្រះវិហារលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ពព្រមទាំងលោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស.ស. យ.ក ខេត្ត និងបណ្តាក្រុងស្រុកទាំង ៨ ជាច្រើនរូបទៀតបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីទទួលទេវតាឆ្នាំថ្មី និងវិធីបើក”ព្រះវិហារសង្ក្រាន្តកោះកែរ” ពិព័រណ៍សមិទ្ធផលតាមបណ្តាក្រុង-ស្រុក និងមន្ទីរវិស័យជុំវិញខេត្ត ក្នុងបរិវេណរមណីយដ្ឋានប្រាសាទកោះកែរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕