ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានប្រជាពលរដ្ឋជាង១០ម៉ឺននាក់ចូលរូមកម្មវិធីសង្ក្រានកោះកែរខេត្តព្រះវិហារ

389

ខេត្តព្រះវិហារ៖សង្ក្រានកោះកេរ្តិ៍ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារសហការជាមួយអាជ្ញាធរព្រះវិហារនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារទទួលការគាំទ្រនិងចូលរួមយ៉ាងច្រើនកោះករដែលមានប្រជាពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ចូលរួមកម្សាន្តនិងទស្សនានៅល្បែងប្រជាប្រិយប្រពៃណីខ្មែរជាមួយនិងការតាំងពិព័រណ៍ផងដែរ។

    នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់ខេត្តព្រះវិហារដោយបានធ្វើឡើងនៅថ្ងៃទី១៤១៥១៦ធ្វើនៅរមណីដ្ឋានប្រាសាទកោះកែរស្ថិតនៅឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារដោយមានពិធីដូចជាស្រង់ព្រះពិធីរាប់បាត្រលេងល្បែងប្រជាប្រិយការរាំលេងកម្សាន្តការប្រគុំតន្រ្តីការសម្តែងប្លែកៗក្រុមកំប្លែងតារាចំរៀងល្បីៗនិងក្រុមរាំមកពីរាជធានីភ្នំពេញចូលរួមជាច្រើនរូបផងដែរ។

    ទាំងនេះបានមកពីប្រទេសយើងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី៕

   

អត្ថបទដែលជាប់ទាក់ទង