ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះលើសង្វៀនសង្ក្រានព្រៃវែង

104


ភ្នំពេញ:ព្រឹត្តិការណ៍ព្រៃវែងសង្ក្រាន់ឆ្នាំនេះបានបើកសង្វៀន ចំនួន២ដែលសង្វៀនទី១នៅថ្ងៃទី១៤មេសា និង
សង្វៀនមួយទៀតបើថ្ងៃទី១៥មេសា ។
សម្រាប់ថ្ងៃទី១៤មេសាគឺជាការប្រកួតរវាងអ្នកប្រដាល់រួម ជាតិសុទ្ធតែម្ដងដែលក្នុងនោះក្រៅពីគូមិត្តភាពនោះ មានគូប្រកួតដណ្ដើមពាន ចំនួន២ប្រភេទទម្ងន់គឺទម្ងន់៥៧គីឡូក្រាម និងទម្ងន់៦៣,៥០គីឡូក្រាម ។
សម្រាប់ទម្ងន់៥៧គីឡូក្រាមពានបានទៅអ្នកប្រដាល់ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ រីឯពានទម្ងន់៦៣.៥០
គីឡូក្រាមបានទៅអ្នកប្រដាល់គង់ សំបូរក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ដែលឈ្នះពុយ វណ្ណៈក្លិបឃ្លាំងមឿងកី
ឡាដោយពិន្ទុ ។
ចំពោះសង្វៀនថ្ងៃទី១៥មេសាមានការប្រកួតជា លក្ខណៈមិត្តភាពអន្តរជាតិចំនួន៦គូដែល មានអ្នកប្រដាល់មក
ពី៥ប្រទេសចូលរួម ។សូមបញ្ជាក់ថាការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។
វ៉ាន់ វឿនម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមបាន យកឈ្នះអ្នកប្រដាល់ឡាវណាករ៉ុងរិទ្ធ វិសិទ្ធគិត (Nakrongrit
Visetkit)នៅទឹកទី២ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ឡុង សំណាងក្លិបសាលវ័ន្ដកីឡាដែលប្រកួតក្នុង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះបានផ្ដួលអ្នកប្រដាល់បា
រាំងហ្សកដង់(Jordan)នៅទឹកទី២ដែរ ។
ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធដែលប្រកួត ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះ បានយកឈ្នះអ្នកប្រ
ដាល់អូទ្រីសម៉េដាដ អាឌីនណេហ្សាដ(Mehrdad Addinejad)ដោយពិន្ទុ ។ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យផល
សោភ័ណ្ឌឈ្នះទាំងអស់គ្នា ។
ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ដែលប្រកួត ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនោះ បានយកឈ្នះអ្នកប្រដាល់អ៊ីតា
លីហ្វេឌីរីកូ អេណេស្តូ(Fedirico Ernesto)ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ ពិន្ទុឲ្យចន្ទ្រាឈ្នះដូចគ្នា ។
រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតស្មើពិន្ទុជា មួយអ្នកប្រដាល់ថៃផេតឆ្មាល ជ័រណារ៉ុងសាក់(Petchhmal
Chornarongsak) ។តាមពិតការប្រកួតនេះសោភ័ណ្ឌចាញ់ អ្នកប្រដាល់ថៃទេ ព្រោះក្នុងចំណោមចៅក្រមទាំង៥មាន
តែចៅក្រម២រូបប៉ុណ្ណោះ ដែលផ្ដល់ពិន្ទុឲ្យសោភ័ណ្ឌឈ្នះ ឯ ៣រូបទៀតផ្ដល់ពិន្ទុឲ្យសោភ័ណ្ឌចាញ់ តែដោយសារអ្នកប្រ
ដាល់រូបនេះចូលចិត្តឡាំប៉ានៅពេលខ្លួនចាញ់នោះ ទើបប្រធានវិនិច្ឆ័យសម្រេច ឲ្យស្មើតែម្ដងទៅម្យ៉ាងនេះជាការប្រកួតជា
មិត្តភាពផង ។
ម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្នះអ្នកប្រដាល់ថៃថង មៀងស៊ី ម៉ា(Thong Mueangsima)ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឌីម៉ាឈ្នះដូចគ្នា ។

អត្ថបទដែលជាប់ទាក់ទង