ប៊ែលហ្ស៊ិក ទម្លាក់ប្រេស៊ីល ដោយលទ្ធផល ២-១ នៅ World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលចេញពី World Cup 2018 ក្នុងវគ្គ៨ក្រុមដោយលទ្ធផល ២-១ ហើយបានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
កីឡាករ Fernandinho របស់ប្រេស៊ីល បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី១៣ មុនពេល Kevin De Bruyne រកបានគ្រាប់ទី២អោយប៊ែលហ្ស៊កនៅនាទីទី៣១ កាន់តែកក់ក្តៅ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២ ក្នុងនាទីទី៧៦ក៏ដោយ៕