ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បុកជាមួយគោយន្ត របួស៣នាក់

115

កំពង់ឆ្នាំងាំង៖ នៅថ្ងៃសៅរ៍ ០១រោច​ ខែចេត្រ​ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង ១៧​ និង៣០នាទី​ នៅចំណុចវាលបារាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤​ និង៦៥ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តបុកគ្នាជាមួយគោយន្ត បណ្តាលឲ្យរបួស៣នាក់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង រថយន្តម៉ាកព្រុស ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AS7570 អ្នកបើកបរឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣២ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិ១៣មករា ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន០៥នាក់ ទី១ ឈ្មោះ លឹម ជាប៉ ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ លឹម ហ៊ុយហ័ង ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ លឹម ជាសុីញ ភេទប្រុស អាយុ១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ឃុំ ជាមួយអ្នកបើកបរ ទី៤ ឈ្មោះ​ ទៀង នី ភេទស្រី អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ នៅភូមិព្រែកធំ ឃុំ កំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៥ ឈ្មោះវិន ឆវីន ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង) និងគោយន្តកន្រៃ្ត ដឹកឈើ ម៉ាក គូបូតា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិដូនឪ ឃុំស្នាយជិត ស្រុកជុំគិរី ខេត្តកំពត អ្នករួមដំណើរជាមួយចំនួន០២នាក់ ទី១ ឈ្មោះ ទូច តុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះកាន ថា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយអ្នកបើកបរ (ធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូង)។​ បានបង្កការគ្រោះថ្នា​ក់​ និងខូចខាត របួសធ្ងន់ ០១នាក់ ប្រុស របួសស្រាល ០២នាក់ ស្រី ខូចរថយន្ត​ ០១គ្រឿង (ធ្ងន់) ខូចគោយន្តកន្រៃ្ត ០១គ្រឿង (ធ្ងន់) និងបណ្ដាលមកពីអ្នកបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង