ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃ្លាំងទិញលក់រថយន្តសេងហ៊ួត ជួលរថយន្តពីការាស់ផ្សេងៗ យកមកបង់រំលោះជូនប្រជាពលរដ្ឋ កំពុងផ្ទុះការតវ៉ាផ្អើលរាជធានីភ្នំពេញ

234


កម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនលោក សេង សុភគ្រ័ ថៅកែឃ្លាំងបង់រំលោះរថយន្ត ដោយទុករយ:ពេល៤៨ម៉ោង ទុកពេលឲ្យដោះស្រាយជាមួយអតិថិជន ពាក់ព័ន្ធករណីឆបោកពលរដ្ឋ ជាច្រើននាក់អស់ជាង៣លានដុល្លារអាមេរិក ដែលទិញរថយន្តបង់រំលោះ ពីហាងលក់រថយន្តសេងហ៊ួត។ ហាងទិញលក់រថយន្តសេងហ៊ួតទីតាំងនៅតាមបណ្ដោយ ផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឃ្លាំង លក់រថយន្តសេងហ៊ួត មានម្ចាស់ឃ្លាំងឈ្មោះ សេងសុភ័ក្រ ជួលរថយន្តពីការាស់ផ្សេងៗ យកមកបង់រំលួសជូនប្រជាពលរដ្ឋ កំពង់ផ្ទុះការតវ៉ា ផ្អើលរាជធានីភ្នំពេញតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់១ខណ្ឌទួលគោក ជនរងគ្រោះ ដែលផ្ទុះការតវ៉ាមានចំនួន១០០ជាងនាក់ នៅមានមកបន្តបន្ទាប់តាមក្រោយជាច្រើនទៀត ប្រជាពលរដ្ឋរងគ្រោះប្រទះឃើញលោកសេង សុភ័ក្រ នាំប្រពន្ធមកចូលហាងម៉ាស្ទ័រ ស៊ូគីស៊ុប ហ្គោលបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងែ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅហាងម៉ាស្ទ័រស៊ូគីស៊ុបទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅថ្ងៃនេះដែរក្រុមប្រជាពលរដ្ឋដែលចាញ់បោកម្ចាស់ឃ្លាំងសេងហួតនេះ បាននាំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីឱ្យថ្នាក់ដឹកនាំ នៃក្រសួងដ៏មានអំណាចមួយនេះ ជួយដោះស្រាយពួកគាត់។

តាមប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា លោកសេង សុភ័ក្រ មានការ៉ាស់លក់និងបង់រំលួសរថយន្តមានយីហោ(សេង ហ៊ួត)ដែលមានទីតាំងផ្លូវវេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ បានបង់រំលួសរថយន្តសេរីទំនើបគ្រប់ប្រភេទជូនជងរងគ្រោះ សុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗមកបង់រំលួសជូនពួកគាត់ ផ្អែកទៅលើថាឡានដាច់GPS សូមម្ចាស់រថយន្តដែលបង់រំលួសយកតGPSជាថ្មី នៅការ៉ាស់របស់គាត់ ពេលជនរងគ្រោះយកមកដល់ការ៉ាស់ គាត់បានបើករថយន្តទៅតGPSបាត់ជាបន្ត បន្ទាប់ជាច្រើនគ្រឿងរហូតមកដល់សព្វថ្ងៃនេះ។

ប្រភពជនរងគ្រោះបានបន្តទៀតថា គាត់ក៏ត្រូវលោក សេង សុភ័ក្រ ឆរបោកដែរដោយគាត់បានយករថយន្តព្រុសបស់គាត់មកដូរសេរីយកហាយឡែនឌ័រ ដោយថែមលុយហើយចាំពីទៅបីថ្ងៃទើបមកដល់ បាត់រហូតមកដល់ថ្ងៃនេះ។

ក្រោយពីប្រទះឃើញលោក សេង សុភ័ក្រ និងភរិយានៅហាង ម៉ាស្ទ័រស៊ូគីស៊ុប ក៏បានតេហៅគ្នាដែលជាជនរងគ្រោះទាំងអស់ ព័ទ្ធហាងហើយអញ្ជើញលោក សេង សុភ័ក្រ មកក្រសួងមហាផ្ទៃដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង