បើកវគ្គរដ្ឋបាលកីឡានៅខេត្តស្វាយរៀង
ភ្នំពេញ:ដោយមានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
បានបើកវគ្គស្ដីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រីនិងគ្រូអប់រំកាយ និង កីឡានៅខេត្តស្វាយរៀង ។
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា សម្រាប់ថ្នាក់ដឹកនាំកីឡា និង គ្រូកីឡា នៅក្នុងខេត្ត ស្វាយរៀងនេះ ចាប់ផ្តើមពី ថ្ងៃទី ២២ ដល់ ២៥ ខែមេសាដោយមានសិក្ខាកាមចូលរួម ចំនួន ២៥នាក់ក្នុងនោះនារី ៣នាក់ ។
វាគ្មិនសម្រាប់វគ្គនេះមានលោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជាដោយលោកធ្វើបទបង្ហាញពីការប្រឆាំងដូប៉ា ឬដូពីង(សារធាតុលើកកម្លាំងដែលត្រូវហាមមិនឲ្យ
ប្រើនៅក្នុងកីឡា )។ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ការបញ្ជាក់ភេទនៅក្នុងកីឡា វិធីការពាររបួសនៅក្នុងកីឡា
និង ការសង្គ្រោះបន្ទាន់ ។
លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាធ្វើបទបង្ហាញពិរបៀបធ្វើការងារជាមួយអ្នក
ស្ម័គ្រចិត្ត វិធីក្នុងការរៀបចំអង្គប្រជុំ ការទំនាក់ទំនង និង បង្ហាពីការងារស្ត្រី និង កីឡា ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីប្រវត្តិចលនាអូឡាំពិក
និងរចនាសម្ព័ន្ធរបស់វា ។ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការ
ចេញដំណើររបស់ប្រតិភូក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស និង ភាពជាអ្នកដឹកនាំ ។