សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ថ្កោលទោសចំពោះភេរវកម្មចំពោះស្រីលង្កា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមថ្កោលទោសចំពោះភេរវកម្មចំពោះស្រីលង្កា ដែលបណ្តាលឲ្យមនុស្សស្លាប់២៩០នាក់ និងជាង៥០០នាក់របួស ហើយអាចនឹងស្លាប់ជាបន្ទបន្ទាប់ទៀត ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាដល់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិពរណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចកំពុងពិនិត្យមើលថា តើអំពើភេរវកម្មនៅស្រីលង្កា វាយប្រហារទៅលើវីហាររបស់គ្រិស្ត មានអ្វីទាក់ទងជាមួយការវាយប្រហារទៅលើវិហារឥស្លាមនៅក្នុងប្រទេសញូវហ្សេឡែនដែរឬទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បទពិសោធន៍នៅស្រីលង្កា និងនៅញូវហ្សេឡែន គឺជាបទពិសោធន៍សម្រាប់កម្ពុជាក្នុងការគ្រប់គ្រង ទៅលើអាវុធជាតិផ្ទុះឱ្យបានម៉ត់ចត់។ សម្តេចតេជោ បានថ្លែងថា ការបើកទូលាយក្នុងការប្រើប្រាស់អាវុធ គឺជាការបំផ្លាញសេចក្តីរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្តែងការថ្កោលទោស ចំពោះភេវកម្មដែលកើតឡើងនៅក្នុងប្រទេសស្រីលង្កា ដែលបណ្តាលឲ្យមនុស្ស២៩០នាក់ស្លាប់ស្រីលង្កា និងបណ្តាលឲ្យរបួសជាង៥០០នាក់ ។
សម្តេចតេជោេ បញ្ជាក់ថា រឿងនេះយើងកំពុងពិនិត្យថា តើមានទំនាក់ទំនងអ្វីនឹងភេរវកម្មនៅញូហ្សេឡែន ឬអត់ ? កាលពីពេលប៉ុន្មានខែមុននៅណូវែលសេឡង់ មានករណីសាសនាឥស្លាមបាន វាយប្រហារទៅលើកព្រះវិហារឥស្លាម ។ តែតែនៅស្រីលង្កាបានវាយនៅព្រះវិហារគ្រិស្ត ទាំងអស់ ។ អីញ្ចឹងតើមានទំនាក់ទំនងអ្វីទេ ? យើងមិនទាន់ហ៊ានសន្និដ្ឋាន ដោយសារមិនទាន់មានក្រុមណាមួយចេញមុខមកធ្វើទទួលខុសក្នុងការវាយប្រហារនោះ ។
សម្តេចហ៊ុនសែន បានលើកឡើងទៀតថា គ្រាន់តែតេឡេបញ្ជាត្រូវគេរកឃើញជាង៨០គ្រឿង ដូច្នេះករណីធ្វើប្រហារនេះ ។ សម្តេចក៏បានបន្ថែមថា បទពិសបទពិសោធន៍ភេរវកម្មនៅស្រីលង្កា និងញូហ្សាឡែនក៏ជាមេរៀន សម្រាប់កម្ពុជាក្នុងការបន្តការគ្រប់គ្រងឲ្យបានម៉ត់ចត់លើការប្រើប្រាស់អាវុធជាតិផ្ទុះ ។ សេរីភាពហួសហេតុលើការប្រើប្រាស់អាវុធ ឬជាតិផ្ទុះមិនមែនជាសេចក្តីរបស់ប្រជាជនទេ ។
កម្ពុជាសូមតឹងតែងបន្តិចហើយ ចំពោះការប្រើប្រាស់អាវុធ តែតឹងតែងយ៉ាងនឹងហើយ នៅតែកើតមានបញ្ហា អ្នកខ្លះដកអាវុធ
ភ្ជង់គេ ក៏មានដែលបណ្តាលឲ្យកើតរឿងដោយអាវុធនេះ ៕