នៅក្រុងកំពង់ចាមប្រជាពលរដ្ឋចូលរួមក្បួនដងែ្ហរ ក្បួនបើកយុទ្ធនាការ ឃោសនាបោះឆ្នោតមានចំនួន៨.០០០នាក់
ខេត្តកំពង់ចាម៖ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ស្របពេលដែលនៅតាម រាជធានី ខេត្តនៅទូទាំងប្រទេសគណបក្សប្រជាជនបាននឹងកំពុងធ្វើពិធីនេះយ៉ាងអធឹកអធមនោះ នៅព្រឹកថៃ្ងទី ៧ ខែ កក្កដា ឆ្នាំ ២០១៨នេះ ក្រុងកំពង់ចាម ក៏មានប្រជាពលរដ្ឋចូលរួមក្បួនដងែ្ហរ នៃពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះយ៉ាងច្រើនផងដែរ នោះគឺមានចំនួនរហូតដល់៨.០០០នាក់។
លោកគួច ចំរើន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអោយដឹងថា បងប្អូនប្រជាពលរដ្ឋចូលរួមក្បួនដងែ្ហរ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី ៦ នៅ ថៃ្ងទី ៧ ខែ កក្កដា ឆ្នាំ ២០១៨ នៅក្រុងកំពង់ចាមមានចំនួន ៨.០០០ នាក់ ក្នុងនោះយើងបានប្រើប្រាស់ជាមធ្យោបាយមាន រថយន្ត ១១៥ គ្រឿង និងម៉ូតូ ២.២៤៣ គ្រឿង។
លោកបន្តថា ក្បួនដងែ្ហរ បានចេញពីកនែ្លងប្រារព្ធពិធីសួនច្បារ មុខសាលាខេត្ត តាមផ្លូវខេមរភូមិន្ទ ឆ្ពោះទៅផ្លូវជាតិលេខ ៧ ចាស់ (ទនេ្លអ៊ុំ) កាត់រូបសំណាក់សេះពីរ ឡើងផ្លូវជាតិលេខ ៧ ថី្ម ដល់ស្តុបហង្សមាសបត់ស្តាំចុះតាមផ្លូវ ២២៣ បត់ឆេ្វងឡើងទៅស្ពានកោះប៉ែន បត់មកតាមបណ្តោយផ្លូវមាត់ទនេ្ល រហូតដល់ផ្សារថ្មគោល បត់ឆេ្វងបន្តដំណើរ បត់ឆេ្វងតាមផ្លូវភូមិឡឥដ្ឋ ចេញមកតាមផ្លូវកៀកមនបន្ទាយយោធាខេត្ត រហូតមកដល់រង្វង់មូល ១.៧៩ បន្តមកតាមផ្លូវជាតិលេខ ៧ ចាស់ រហូតដល់ភោជនីយដ្ឋានហាវអាន បត់ឆេ្វងតាមបណ្តោយផ្លូវភ្លោះ រហូតបញ្ចប់ត្រឹមទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ៕