ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាចារ្យវត្ត ០២នាក់ ត្រូវរថយន្តបើកបុក ស្លាប់

82

ខេត្តកណ្តាល៖ អាសូរណាស់!!! លោកអាចារ្យវត្ត ០២នាក់ ត្រូវរថយន្តបើកបុក ស្លាប់ គួរឲ្យអនិច្ចាពន់ពេក ដែលករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ កើតហេតុនៅថ្ងៃច័ន្ទ ៣រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩:៣០នាទី នៅចំណុចលើស្ពាន ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាង បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q.0077 បើកបរដោយឈ្មោះ គ្រី វ៉ាន់ស៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកលក់ថ្នាំពេទ្យ មានទីលំនៅភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង។
លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក គុបជ្រុង C៥០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1N.2636 បើកបរដោយឈ្មោះ ហ៊ុន គា ភេទប្រុស អាយុ៧៧ឆ្នាំ រួមដំណើរដោយឈ្មោះ ស៊ន ឈាង ភេទប្រុស អាយុ៦៨ឆ្នាំ ទាំងពីរនាក់គឺជាអាចារ្យ នៅក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងធ្វើដំណើរពីត្បូងទៅជើងស្របទិសដៅជាមួយរថយន្ត បណ្តាលអោយម៉ូតូដួល ហើយអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ រួចបានស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទាំងពីរនាក់។
ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន រីឯវត្ថុតាង និងអ្នកបើកបរត្រូវបានសមត្ថកិច្ចដកហូត និងឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការរក្សាទុក និងសាកសួរ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង