ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សយុវជនកម្ពុជា លើកទឹកចិត្តដល់ក្រសួងយុត្តិធម៌ បន្តឆន្ទៈចំពោះចៅក្រម ឬព្រះរាជអាជ្ញា ណាដែលល្មើសនឹងច្បាប់

232


ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា បានចេញសារដោយ លើកទឹកចិត្តដល់ក្រសួងយុត្តិធម៌បន្តឆន្ទៈបែបនេះទៀត ចំពោះចៅក្រម ឬព្រះរាជអាជ្ញាណាដែលល្មើសនឹងច្បាប់ដោយយកអំណាចរបស់ខ្លួន
ធ្វើជាអាជីវកម្ម និងធ្វើជាមុខរបរផ្ទាល់ខ្លួន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៣មេសា បានសរសេរសារនៅលើហ្វេសប៊ុកថា “ខ្ញុំ ពេជ្រ ស្រស់ សូមលើកទឹកចិត្តដល់ក្រសួងយុត្តិធម៌បន្តឆន្ទៈបែបនេះទៀត ចំពោះចៅក្រម ឬព្រះរាជអាជ្ញាណាដែលល្មើសនឹងច្បាប់ដោយយកអំណាចរបស់ខ្លួន
ធ្វើជាអាជីវកម្ម និងធ្វើជាមុខរបរផ្ទាល់ខ្លួន គឺ ធ្វើឲ្យអំពើអយុត្តិធម៌កើតឡើងជាបន្តបន្ទាប់ ហើយខ្ញុំកំពុងតែមាន
តម្រុយមួយទៀតផងដែរពាក់ព័ន្ធនឹងតុលាការនៅខាងឥឦសាន ដែលខ្ញុំកំពុងកសាងឯកសារ ដើម្បីដាក់ចូលក្រសួងយុត្តិធម៌ចាត់ការ”។

ក្រសួងយុត្តិធម៌ បានសម្រេចចេញលិខិតផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ។

បើយោងតាមលិខិតរបស់ ក្រសួងយុត្តិធម៌នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះដែលចុះហតហថលេខាដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានក្រសួងយុត្តិធម៌នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះដែលចុះហតហថលេខាដោយលោក
អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានទទួលនូវលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជូនដំណឹងស្តីអំពីការចោទប្រកាន់លើឈ្មោះ ជា សុវណ្ណថេត ព្រះរាជអាជ្ញារងពីបទផ្តើមគំនិតក្នុងអំពើកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ប្រពឹត្តនៅចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល។

យោងតាមប្រភពពីអាជ្ញាធរក្នុងខេត្តកំពង់ធំ បានឱ្យដឹងថា ដីព្រៃលិចទឹក និងដីជម្រកត្រីពងកូនខាងលើនេះ ត្រូវបានគេបំផុសឱ្យមានចលនាចុះទៅ ឈូសឆាយកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ។ ដីនោះដែលគេឈូសឆាយរំលោភយកនោះមានទំហំប្រមាណជា ១០ហិកតា។ បច្ចុប្បន្នមានប្រជាពលរដ្ឋ និងត្រាក់ទ័រមួយចំនួនត្រូវបានអាជ្ញាធរចុះទៅចាប់ខ្លួន និងរឹបអូសយកត្រាក់ទ័រយកមករក្សាទុក។
ចលនាឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក និងដីត្រីពងកូននៅជុំវិញ តំបន់បឹងទន្លេសាប កំពុងមានសកម្មភាពផុលផុសខ្លាំង។ បើតាមប្រភពពីមន្ត្រីជលផល មិនត្រឹមតែនៅក្នុងខេត្តកំពង់ធំនោះទេ នៅក្នុងខេត្តសៀមរាប នៅខេត្តកំពង់ឆ្នាំង ក៏កំពុងមានសកម្មភាពឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និងដីព្រៃត្រីពងកូន៕

អត្ថបទដែលជាប់ទាក់ទង