វគ្គជម្រុះជុំទី១បញ្ចប់ក្នុងសប្ដាហ៍នេះ
ភ្នំពេញ:ថ្ងៃទី២៧មេសានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ឈានដល់ការប្រ
កួតបញ្ចប់វគ្គជមរុះជុំទី១ហើយ ។
ជុំទី១មានអ្នកប្រដាល់ចូលរួមប្រកួតជម្រុះចំនួន៣២រូប ការប្រកួតគឺអ្នកចាញ់ដើរចេញឯអ្នកឈ្នះត្រូវឡើងប្រ
កួតបន្តនៅជុំទី២ ដែលនៅសល់ជើងខ្លាំងៗចំនួន១៦រូប ។ សម្រាប់ការប្រកួតចុងក្រោយនៃជុំទី១នេះអ្នកប្រដាល់ញឹម
សារិទ្ធក្លិបអារុណរះកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់គិន ខ្លឹមមកពីក្លិបទ័ពឆ័ត្រយោង៩១១ ។
អ្នកប្រដាល់ទាំង២រូបនេះមិនសូវមាននរណាស្គាល់នោះទេ ព្រោះពួកគេជាអ្នកប្រដាល់ទើបតែលេចមុខមកដូច គ្នា ។តែបើតាមការអះអាងពីមន្ត្រីផ្គូរផ្គងនោះថាពួកគេមិនសូចលេចមុខ លេចមាត់តាមសង្វៀននានាមែនតែគេមានការ
ប្រកួតច្រើននៅតាមខេត្តនានា ។
រវាងអ្នកប្រដាល់ជើងថ្មីទាំង២រូបនេះញឹម សារិទ្ធខ្ទាតចេញពីការប្រកួត ឬ គិន ខ្លឹមជាអ្នកខ្ទាតចេញ ?អ្នកប្រ
ដាល់ទាំង២រូបនេះសុទ្ធតែចូលចិត្តវ៉ៃប្ដូរដូចគ្នានរណាជួបសំណាងល្អ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរម៉ាក់ សាមុតក្លិបតាឡីដំរីមានរិទ្ធជួបជាមួយអ្នកប្រដាល់លីន វណ្ណៈរបស់ក្លិបបូរី
រាជសីហ៍មានរិទ្ធ ។
អ្នកប្រដាល់ទាំង២រូបនេះមានគេស្គាល់ច្រើនតែសាមុត ស្គាល់សង្វៀនប្រដាល់មុនវណ្ណៈ ។ ការស្គាល់មុនឬ
ក្រោយវាមិនសំខាន់នោះទេសំខាន់គឺត្រង់ថាតើនរណា មានសមត្ថភាពប្រជែងបានកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២
បន្តទៀត ?
វណ្ណៈជាអ្នកប្រដាល់ស្រករក្រោយមែនតែមួយរយៈនេះ គេបានធ្វើព្យុះភ្លៀងលើសង្វៀនគ្រាន់បើដែរ ។ មានអ្នក
ប្រដាល់ជើងចាស់មិនតិចទេដែលចាញ់ក្រោមថ្វីដៃអ្នកប្រដាល់រូបនេះ ។ចំពោះសាមុតវិញក៏គេមិនអាចមើលស្រាល
បានដែរគេមានកណ្ដាប់ដៃធ្ងន់ និង រហ័សណាស់ ។អ្នកប្រដាល់ទាំង២រូបនេះនរណាប្រជេងបានកៅអីសម្រាប់ឡើង
ទៅប្រកួតជុំទី២ទៀត ?
ចំពោះការប្រកួតជាមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃវិញនោះ យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធជួប
ជាមួយអ្នកប្រដាល់វ័យក្មេងថៃអុប សៃ(Op Sai)ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតស្រុកខ្មែរ២-៣ដងហើយ គេមិនជាខ្លាំងណាស់ណាទេ ។ ការប្រកួតនេះ គេជឿថាយុគ យក្សផ្លែ នឹង ឈ្នះ ។