ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់

238

ភ្នំពេញ៖ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ ៣ ឃាត់មនុស្ស៤នាក់ ( អ្នកកត់ឆ្នោត ២នាក់ អ្នកលេង ២នាក់) ។

នៅវេម៉ោង ១៥’៤០នាទី នាថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ដោយមានការចង្អុលបង្ហាញ ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ផងដែរ នោះកម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាល និងកម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំង កត់កន្ទុយលេខខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្សារក្រមួនលូ៥ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥ និង ៤០នាទីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។

ជាលទ្ធផល កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សស្រីចំនួន ៤នាក់ ក្នុងនោះ ២នាក់ជាអ្នកកត់ និង២នាក់ ទៀតជាអ្នកចូលទៅចាក់ និងដកហូតលុយខ្មែរ ២លានរៀល រួមទាំងក្រដាស់ឆ្នោតខុសច្បាប់ជាច្រើន រួមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ ។

ក្រោយការឃាត់ខ្លួនមនុស្សទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ចូន កាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ក្នុងនោះដែរ អ្នកដែលចូលទៅចាក់២នាក់ គឺត្រូវនគរបាលធ្វើការអប់រំណែនាំរួច អនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកស្ត្រី២នាក់ទៀតដែលជាអ្នកកត់ ត្រូវឃាត់ខ្លួនរងចាំកសាងសំណុំរឿងបញ្ចូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង