សមត្ថកិច្ចប៉ូលិសកៀនស្វាយ ឃាត់ខ្លួនមនុស្ស៤នាក់ ករណីជួញដូរគ្រឿងញៀន
កណ្ណាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩នេះ ដោយស្ដីពីករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹងប៉ុនប៉ងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់កាលពីរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៩នៅ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមាន៖ ០៨នាក់ស្រី០១នាក់(ឃាត់ខ្លួន០៤នាក់
រត់គេចខ្លួន០៤នាក់ស្រី០១នាក់) ១/ ឈ្មោះ ឈន ចំណាន ភេទប្រុស អាយុ២៥ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ២/ឈ្មោះ រ៉ែន វាសនា ភេទប្រុសអាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន) ៣/ឈ្មោះបូ សុំពិសាលភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិជ្រោយដងឃុំសំរោងធំស្រុកកៀនស្វាយ កណ្ដាល មុខរបរ មិនពិតប្រាកដ។ (រត់គេចខ្លួន) ៤/ឈ្មោះភុំ សីហាភេទស្រីអាយុ២០ឆ្នាំនៅភូមិព្រែកតាកែវឃុំសំរោងធំ
ស្រុកកៀនស្វាយkមុខរបរនៅផ្ទះ(រត់គេចខ្លួន) ៥/ឈ្មោះតូ ម៉ា(ហៅក្រៅ
ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករនៅភូមិព្រែកត្រែងឃុំសំរោងធំស្រុកកៀនស្វាយ (រត់គេចខ្លួន) ៦/ឈ្មោះ ផា ឌុល ភេទ ប្រុសអាយុ៣៦ឆ្នាំខ្មែរនៅព្រែកត្រែងឃុំសំរោងធំkស្រុកកៀនស្វាយ មុខរបរកសិករ(គេចខ្លួន) ៧ / ឈ្មោះ ពៅ វៃ ភេទប្រុសអាយុ២៣ឆ្នាំខ្មែរមុខរបរពុំពិត
មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ៨/ ឈ្មោះ លី សុភា ភេទប្រុសអាយុ២០ឆ្នាំ ខ្មែរ មុខរបរ ពុំពិត មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្ត កណ្ដាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកចំនួន០២កញ្ចប់តូច)។ជញ្ជីងថ្លឹងថ្នាំចំនួន០២កន្ត្រៃចំនួនកាត់ក្រចក០១ម៉ូតូចំនួន០២គ្រឿងប្រអប់បួនជ្រុងចំនួន០២សម្ភារះប្រើប្រាស់នឹងវេចខ្ចប់មួយចំនួន។ស្លាបព្រាកែច្នៃចូកថ្នាំញៀន០៣ (ប្រមូលពីរោងចាំស្រូវរបស់ឈ្មោះ តូម៉ា នឹងឈ្មោះ ផា ឌុល)។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហតុខាងលេីកំលាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំបានល្បាតក្នុង ភូមិសាស្រ្តដល់ចំនុចកើតហេតុក៏ជួបសង្សយ័ចំនួន០២នាក់ ហើយឃាត់ធ្វើការឆែកឆេររកឃើញ មានសារធាតុថ្នាំញៀនចំនួន០២កញ្ចប់តូចនៅលើខ្លួនជនសង្សយ័ទាំងពីរម្នាក់១កញ្ចប់។
លោកអធិការបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ទាំងពីរនាក់បានសារភាពថាថ្នាំញៀនខ្លួនបានទិញពីឈ្មោះ តូ ម៉ា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ខ្មែរ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។តាមចំលើយរបស់ជនសង្សយ័ទាំងពីរនាក់ កំលាំងយើងបានបន្តចុះ
ដល់រោងចាំស្រូវរបស់ ឈ្មោះ តូ ម៉ា (ហៅក្រៅ) ភេទប្រុស អាយុ២៩ឆ្នាំនឹងឈ្មោះផា ឌុល ភេទ ប្រុសអាយុប្រហែល៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកត្រែងឃុំសំរោងធំស្រុកកៀនស្វាយ។តែពេលកំលាំងសមត្ថកិច្ចយើងចូលទៅដល់មុខសញ្ញាដែលនៅទីនោះក៏រត់គេច បាត់អស់ពីរោងចាំស្រូវបន្សល់ទុក្ខតែវត្ថុតាងមួយចំនួន។ ពេលកំលាំងយើងកំពុងប្រតិបត្តិការ
ស្រាប់តែមានឈ្មោះ ពៅ វៃ ភេទប្រុស អាយុ២៣ឆ្នាំ ខ្មែរ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ឈ្មោះ លី សុភា អាយុ២០ឆ្នាំ ខ្មែរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំស្រុកកៀនស្វាយ ។ ជិះម៉ូតូចូលមកដល់រោងចាំស្រូវដើម្បីទិញថ្នាំញៀនពីឈ្មោះ ផា ឌុល ភេទប្រុសក៏ត្រូវកំលាំងយើងក៏ឃាត់សួរនាំជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនជិះម៉ូតូមកទិញថ្នាំញៀនពីឈ្មោះ ផា ឌុល ភេទប្រុសនឹងឈ្មោះតូម៉ា ភេទប្រុស។
ចំណែកឈ្មោះផា ឌុល ភេទប្រុស ឈ្មោះ តូម៉ា ភេទប្រុស ឈ្មោះ បូ ស៊ុំពិសាល ភេទប្រុស និងឈ្មោះ ភុំ សីហា ភេទស្រីរត់គេចខ្លួនបាត់
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ចូនជនសង្សយ័ទាំង៤ រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។នឹងសុំគោលការណ៍បន្តស្វែងរកមុខសញ្ញាដែលរត់គេច ខ្លួនទាំង៤នាក់បន្តទៀត៕