ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ផ្កាយមាស ៥ផុតលេខ ដាក់បទបញ្ជាលើកំណែទម្រង់ស័ក្តិ ទុកផ្កាយមាស៤ តែ២នាក់ ក្រៅពីនោះទម្លាក់ផ្កាយមួយថ្នាក់

338

ភ្នំពេញ​៖ នាយឧត្តមសេនីយ៍ផ្កាយមាស ៥ផុតលេខ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានធ្វើការកំណែរទម្រង់ក្រសួងការពារជាតិ ដោយកំណត់ឲ្យមាននាយឧត្តមសេនីយផ្កាយមាស ៤ មានតែចំនួន ២ រូបគត់ គឺ៖ ១-សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ២-នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ក្រៅពីនេះនិងសូមឲ្យស្ម័គ្រ្មចិត្ តទម្លាក់ពីផ្កាយ ៤មកត្រឹម ៣ ផ្កាយ៣ មកត្រឹម២ អគ្គនាយកគឺនៅត្រឹមផ្កាយ ៣ មេភូមិភាគ នៅត្រឹម២ ទាំងនេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័រ នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន កាលពីថ្ងៃទី២៧ មេស ឆ្នាំ២០១៩។


តាមរយៈទំព័រហ្វេសបុក “នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន” បានឲ្យដឹងថា សម្តេច ហ៊ុន សែន បានកំណត់ឲ្យមាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ ចំនួន២រូបគត់គឺ សម្តេច ទៀ បាញ់ និង លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្រៅពីនេះទម្លាក់ពីផ្កាយ៤មកត្រឹម៣ ផ្កាយ៣មកត្រឹម២ អគ្គនាយកគឺនៅត្រឹម៣ មេភូមិភាគនៅត្រឹម២ ដែលសូម្បីតែ លោកហ៊ីង ប៊ុនហៀង ផ្កាយ៤ ក៏ត្រូវទម្លាក់មកត្រឹមផ្កាយ៣ដែរ ។ “សម្តេចតេជោ ហ៊ុនសែន ៖ នាយឧត្តមសេនីយ៍ផ្កាយមាស ៤នឹងមាន ២រូបគត់ សម្រាប់កងទ័ព ក្របខណ្ឌក្រសួងការពារជាតិ ។ 🙏🙏🙏💐💐💐 ក្រៅពីនិង និងសូមឲ្យស្ម័គ្រចិត្តទម្លាក់ ពី ៤ មកត្រឹម ៣ »២»១ ។
អគ្គនាយកគឺនៅត្រឹម ៣ មេភូមិភាគ នៅត្រឹម២” នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន បញ្ជាក់បែបនេះ។

ក្នុង​សេចក្តីណែនាំ​ផ្ទាល់មាត់​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​មហាផ្ទៃ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​បទបញ្ជា​កំណែទម្រង់​ស័ក្តិ និង​ទប់ស្កាត់​ការចុះហត្ថលេខា លើ​ការដំឡើង​ស័ក្តិ ផ្នែក​កងទ័ព និង​ផ្នែក​នគរបាល​។ នោះ​គឺ​ទៅ​ថ្ងៃ​ខាងមុខ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ នឹង​មានតែ ២​រូប​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ រីឯ​មេបញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស រួមទាំង​អគ្គនាយក នៅ​ក្រសួងការពារជាតិ ត្រឹមតែ​ផ្កាយ​៣​ប៉ុណ្ណោះ​។ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​មេបញ្ជាការ​ភូមិភាគ និង​មេកង​ពល នៅត្រឹម​ផ្កាយ ២​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ថ្ងៃក្រោយ ក្នុងករណី មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​ជើង​ទឹក ចចូលនិវត្តន៍ គឺ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​មេបញ្ជាការ​កងទ័ពជើងទឹក ឡើង​ថ្មី ឲ្យ​ត្រឹមតែ​ផ្កាយ ៣​ទេ​។ អំ​ណេះ​តទៅ អាច​អគ្គមេបញ្ជាការ​ម្នាក់​គត់ ដែល​ពាក់​ផ្កាយ ៤​។ ក្រៅពីនោះ គឺថា ឲ្យ​ពាក់​ផ្កាយ ៣​ទាំងអស់​។ នេះ​ជា​ការយក​ភាព​ដាច់​ណាត់​មួយ នៅក្នុង​កំណែទម្រង់កងទ័ព​។​ ឥឡូវនេះ ខាង​បណ្តា​អង្គភាព​នៃ​ក្រសួងការពារជាតិ នៅតែ​បន្ត​ដំឡើង​។ ឲ្យ​តែ​ចាប់ផ្តើម​ឡើង​អគ្គនាយក គឺ​ឡើង​ផ្កាយ ៣​។ ឥឡូវនេះ សូម​ឲ្យ​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទៅ​។ បើ​មិន​អីចឹង​ទេ គឺថា នរណា​ចង់បាន​ផ្កាយ នឹងរ​ត់ទៅ​ក្រសួងការពារជាតិ​ហើយ ហើយ​ក្មេងៗ ល្ហក់ៗ​។​ អគ្គនាយករង នៃ​ក្រសួងការពារជាតិ សម្តេច​មិន​តែងតាំង​ទៀត​ទេ ហើយ​បើ​តែងតាំង ត្រឹមតែ​ផ្កាយ ២​ទេ​។​ សព្វថ្ងៃ រដ្ឋមន្ត្រី​ការពារជាតិ ផ្កាយ ៤ រីឯ​អ្នកដើរ​ហែហម ក៏​ផ្កាយ ៤​ដែរ​។ រីឯ​ប្រធាន អគ្គនាយក ផ្កាយ ៤ ទាំង​អា​ក្មេងៗ មួយចំនួន ឡើង​ផ្កាយ ៣ ជា​អគ្គនាយករង​ដែរ​។​
​ ចាប់ពីពេលនេះ​តទៅ សម្តេច​មិន​តែងតាំង​អគ្គនាយករង​ទៀត​ទេ នៅ​ក្រសួងការពារជាតិ​ ក្នុងករណី​ថា នៅ​កន្លែង​ណុង មាន​អគ្គនាយករង​ច្រើន​នាក់​ហើយ​។ អគ្គនាយករង​ខ្លះ វា​យកឈ្មោះ ទៅរក​ស៊ី​។ អ្នក​ដែលជា​អគ្គនាយករង ហើយ​មាន​ផ្កាយ ៣​ហើយ ឲ្យ​ទៅ​ចុះ​។ រីឯ​អ្នក​ចង់​ឡើង​ផ្កាយ​៣ យើង​ឲ្យ​ក្រៅ​ប្រអប់​។ កុំ​ឲ្យ​មាន​អគ្គនាយករង ផ្កាយ ៣​ទៀត​។ អគ្គនាយករង កំណត់​ត្រឹមតែ​ផ្កាយ ២​ទៀត​។ រីឯ​អគ្គនាយក ឲ្យ​ត្រឹមតែ​ផ្កាយ ៣​ទេ​។ ដើម្បី​ឲ្យ​វា​សមភាព​ជាមួយគ្នា ជាមួយ​បណ្តា​អង្គភាព ជើងគោក ជើង​ទឹក និង​ជើង​អាកាស​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា “​ដូច្នេះ​បន្ទាប់ពី​ចៅ​ភា​រុណ ទៀ វិញ ឬក៏​ស៊ុំ​ សំណាង ឬ​មួយចំនួនទៀត ចូល​និវត្តន៍យើង​ទុក​អគ្គនាយក ត្រឹមតែ​ផ្កាយ ៣ បាន​ហើយ​។ កុំ​ឲ្យ​មាន​ផ្កាយ​៤​។ កុំ​ឲ្យ​មាន​អតិផរណា​ផ្កាយ​យើង​ច្រើនពេក​។ ថ្ងៃក្រោយ ផ្កាយ​៣ យើង​ទុក​តែ​មេ​ជើងគោក មេជើង​ទឹក និង​មេជើង​អាកាស​”​។​ “​អនាគត​ទៀត គឺ​នាយ​សេនា​ចម្រុះ និង​អគ្គ​មេបញ្ជាការរង​ទាំងអស់ ឲ្យ​តែ​ផ្កាយ ៣​ទេ​។ ផ្កាយ ៤ គឺ​ឲ្យ​តែ​អគ្គមេបញ្ជាការ ១​ទៀត​។ រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋលេខាធិការ​ខ្លះ នៅ​ក្រសួងការពារជាតិ ដែល​ទទួល​ផ្កាយ ៤​។ ថ្ងៃក្រោយ គឺថា យើង​នឹង​សម្រិតសម្រាំង។ ឥឡូវ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក៏​ផ្កាយ​៤​។ ផ្កាយ ៤​ច្រើន ឧទាហរណ៍​ថា មាន ២០​នាក់ តែ​អា​ផ្កាយ ៣ ឡើងដល់​រយ​”​។
​សម្តេច​បន្តថា “​អ៊ីចឹង យើង​កំណត់ថា អគ្គនាយករង​ទាំងអស់ យើង​មិន​ឡើង​ស័ក្តិ​ទេ​។ បើ​មកដល់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ឯកសារ​ទាំងអស់ ដើម្បី​យើង​កំណែទម្រង់​ទូទៅ​។ យើង​កំណែទម្រង់​តែ​ទ័ព​ប្រយុទ្ធ ឯ​ទ័ព​បម្រើ យើង​មិន​កំណែទម្រង់ ក៏​មិន​បានដែរ​។ ឥឡូវនេះ ទាំង​វង្ស​ពិ​សេន ទាំង​ឥត​សា​រ៉ា​ត ទាំង​ណែ​ត បាន​ខិតខំ​ធ្វើ​ខ្លួនឯង​ហើយ​។ ខ្ញុំ​គាំទ្រ កុំ​ឲ្យ​ណែ​ត ឡើង​ផ្កាយ ៤​ឲ្យ​សោះ​។ អនាគត ទុក​តែ​ផ្កាយ ៤​តែ​ពីរ​ទេ គឺ​ទុក​ផ្កាយ​៤ ជា​រដ្ឋមន្ត្រី​ការពារជាតិ​១ និង​អគ្គមេបញ្ជាការ​កងទ័ព ១ បាន​ហើយ​។ ក្រៅពីនោះ គឺ​ពាក់​ផ្កាយ​៣ ទាំងអស់​”​។​ “​ដោយឡែក ឥឡូវនេះ មេ​រង​ជើងគោក ថ្ងៃក្រោយ​ក៏​យើង​ត្រូវ​ពិចារណា​។ ឥឡូវនេះ វា​ផ្កាយ ៣​ទាំងអស់ ទៅហើយ​។ តែ​ថ្ងៃក្រោយ យើង​អាច​នឹង​បន្ត​បញ្ចុះ​ទៅទៀត​។ ឧទាហរណ៍​ថា មេ​ភូមិភាគ​បច្ចុប្បន្ន និង​មេ​កងពល​បច្ចុប្បន្ន សុទ្ធតែ​ផ្កាយ ៣​ទាំងអស់ ហើយ​សុទ្ធតែជា​អនុ​ជើងគោក​។ តែ​ថ្ងៃក្រោយ យើង​អាច​សម្រួល​តទៅទៀត អនុ​ជើងគោក​តែមួយ​ទេ ដែល​អាច​កាន់​សេនាធិការ ហើយ​ពាក់​ផ្កាយ​៣​។ ឯ​អនុ​ដទៃទៀត រាប់ទាំង​មេបញ្ជាការ​ភូមិភាគ ឲ្យ​ពាក់​ត្រឹមតែ​ផ្កាយ ២​ទេ​”​។ “​អ៊ីចឹងយើងយករបៀបនេះ ដើម្បី​កាត់បន្ថយ​នូវ​ការ​តម្លើង​ស័ក្តិ​ច្រើនពេក​។ ខ្ញុំ​ក៏​ណែនាំ​បញ្ហា​នេះ ទៅខាង​ផ្នែក​នគរបាល ដើម្បី​កុំ​ឲ្យ​នគរបាល​ដំឡើង​ថ្នាក់​ច្រើនពេក ព្រោះ​កន្លងទៅ ថា​មាន​ជះឥទ្ធិពល​គ្នា​ទៅវិញទៅមក​។ ខាង​នគរបាល ថា​មាន​កម្លាំង​តិច តែ​ថ្នាក់​ផ្កាយ​៤ ផ្កាយ​៣ ផ្កាយ​២ វា​ច្រើនពេក​។ ខ្ញុំ​ក៏បាន​បញ្ជូន​សារ​នេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង កុំ​ឲ្យ​មានការ​ដំឡើង​ស័ក្តិ​ច្រើនពេក ដើម្បី​ឲ្យ​មាន​សមធម៌ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជាទូទៅ​។ បើ​មិន​ដូច្នោះ​ទេ យើង​ចូលដល់​រាប់ពាន់ ដែល​វា​អាចជា​បញ្ហា​មួយ​”​។
​សម្តេច​បន្ថែមថា “​យើង​កំណត់ថា មេភូមិ​ភាគ ឲ្យ​ត្រឹមតែ​ផ្កាយ ២​ទេ​។ អនុ​ភូមិភាគ ឲ្យ​ផ្កាយ​១​។ ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​ណែ​តទៅ​កាន់​មេបញ្ជាការ​ជើងគោក ហើយ​ពាក់​ត្រឹម​ផ្កាយ​៣​ទេ ដោយ​មិនមាន​បញ្ហា​មិន​ស្តាប់​បញ្ជា ឬ​ស្តាប់​បញ្ជា​អ្វី​ទេ​។ អីចឹង​ថ្ងៃក្រោយ អាច​ប្រធាន​ភូមិភាគ​ណាមួយ ស្ម័គ្រចិត្ត ឲ្យ​ពាក់​ត្រឹម​ផ្កាយ​២​បាន​ហើយ​។ រីឯ​អ្នក​ឡើងមក អនុ​ភូមិភាគ ត្រឹមតែ​ផ្កាយ​១ បាន​ហើយ​”។

លោកមុត ចន្ថា អតីតមន្រ្តីគណបក្សប្រឆាំង បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៧មេសានេះថា កំណែទម្រង់វិស័យការជាតិស៉ីជម្រៅ គឺជាកត្តាចាំបាច់ ដើម្បីធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដី។

លោកថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រចំពោះកំណែទម្រង់កងទ័ព និងវិស័យការពារជាតិពិតប្រាកដ ព្រោះថាការធ្វើទំនើបកម្មវិស័យការពារជាតិ និងការពង្រឹងវិជ្ជាជីវៈនៃកងទ័ពជាតិ គឺមានសារសំខាន់បំផុត។
ជាងនេះទៅទៀត ការធ្វើឲ្យកងទ័ពជាតិមួយមានឯករាជ្យ និងអព្យាក្រឹត្យភាពពីនយោបាយ និងគណបក្សនយោបាយ កាន់តែមានសារសំខាន់ ដើម្បីទទួលបាននូវកិត្យានុភាព កិត្តិយស ការគោរព និងស្រឡាញ់ពីប្រជាពលរដ្ឋ។ កងទ័ពត្រូវតែស្មោះត្រង់ និងការពារចំពោះរដ្ឋធម្មនុញ្ញ ប៉ុន្តែមិនមែនការពារអ្នកនយោបាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង