ក្រោយភ្លៀកកក់ខែមួយមេធំ ធ្វើឲ្យ ត្រីនៅទន្លេឆ្មា ងាប់អស់ ជាង២៥តោន
កំពង់ធំ៖ ភ្លៀងលាយ ខ្យល់ ព្យុះដែលមានរយៈពេលជិត ៣ម៉ោង កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានធ្វើឲ្យ ត្រីច្រើនប្រភេទក្នុងទន្លេឆ្មា ខេត្តកំពង់ធំ។ បើតាមការប៉ាន់ស្មានពីអាជ្ញាធរ ចំនួនត្រីងាប់ក្នុងទន្លេឆ្មានេះ អាចមានរហូតដល់ទៅជាង ២៥តោន។
ភ្លៀងកក់ខែមួយមេកាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឲ្យ ទូទាំង ប្រទេសទទួលបានសំណើម ក៏ប៉ុន្តែក៏ទទួលបាននៅ ខ្យល់កន្ត្រាក់ ធ្វើអោយប៉ះពាល់ដ៏លំនៅដ្ឋានផងដែរ។
ក្នុងនោះក៏មានហេតុការភ្ញាក់ផ្អើលមួយបានកើត ឡើងផងដែរ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅ ទន្លេឆ្មា ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយនេះ៕