ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងជួបពិភាក្សាការងារជាមួយលោកស្រី Rhona Smith ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

216

ភ្នំពេញ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅថ្ងៃទី 30 ខែមេសានេះ បានថ្លែងសារជូនចំពោះបងប្អូនអ្នកសារព័ត៌មានថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងជួបពិភាក្សាការងារជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួងយិត្តិធម៌។

បើតាមលោកជិន ម៉ាលីនបានបន្ថែមថា ក្រសួងយុត្តិធម៌នឹងរៀបចំកិច្ចប្រជុំពិភាក្សាការងារ រវាងលោកអង្គវង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោមសំណើសុំបំពេញទស្សនកិច្ចលើកទី 7 របស់លោកស្រីនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង