ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការថា ករណីសង្ស័យគ្រាប់បែកកែច្នៃនោះ គឺខាងក្នុងបំពង់សុទ្ធតែខ្សាច់

84


ភ្នំពេញ៖ ពាក់ព័ន្ធនឹងបុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនសង្ស័យ រូបនេះស្ពាយជាប់នឹងខ្លួន ត្រូវបាន លោកស្នងការនគរបាល បានបញ្ជាក់ថា ម៨នមែនជាគ្រាប់បែកទេ គឺជាខ្សាច់តែប៉ុណ្ណោះ។

លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ” សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ “។

បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនសង្ស័យ រូបនេះស្ពាយជាប់នឹងខ្លួន នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសរូបនេះ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់។

ក្រោយឃាត់ខ្លួន ជនចង្ស័យរូបនេះ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការបន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង