ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទជនបរទេសបានសំរេចតែរត់មិនរួចត្រូវសមត្ថកិច្ចដេញចាប់វាយខ្នោះ

107
ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១GC-៧៣៦៩ធ្វេីសកម្មភាពឆក់ទូរស័ព្ទស័ព្ទជនបរទេសបានសំរេចតែអស់លក្ខត្រឹមរថយននតនគរបាលខណ្ឌចំការមនល្បាតចាប់ជាប់ខ្នោះកម្លាំងនគរបាលប៉ុស្តិ៍ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចក្បែរសកលវិទ្យាល័យធនធានមនុស្ស តាមបណ្ដោយផ្លូវ១៦៣ ស្ថិតនៅភូមិ០៥ សង្កាត់ អូឡាំពិក ខណ្ឌចំការមន ។
   ជនសង្ស័យមានឈ្មោះ នៅ ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅសង្កាត់កំបូល ខណ្ដពោធិ៍សែនជ័យមានស្រុកកំណេីតនៅស្រុក អង្គសោម ខេត្ត តាកែវ ។
  សមត្ថកិច្ចបានអោយដឹងថាកម្លាំងនគរបាលបានជិះរថយន្តនគរបាលល្បាតដឹកនាំលោក យិន សាន អធិការអែមនិងម៉ូតូអន្តរាគមន៍ស្រាប់ជនសង្ស័យជិះម៉ូតូកាត់ផ្លូវ១៤៣កែង៣៣០និងមានប្រជាពលរដ្ឋស្រែកផ្អេីលឆាឡាចោរៗហេីយក៏បេីករថយន្តដេញតាមកៀរជនសង្ស័យអោយដួលក៏ចាប់បាននាំមកស្នាក់ការប៉ុស្តិ៍នគរបាលលបឹងកេងកងទី៣ ។ក្រោយពីសាកសួរនាំនិងជនសង្ស័យឆ្លេីយសារភាពទទួលស្គាល់និងចង្អុលកន្លែងកេីតហេតុផ្លូវ១៦៣ សង្កាត់អូឡាំពិក រួចក៏នាំជនសង្ស័យទៅប៉ុស្តិ៍អូឡាំពិកដេីម្បីកសាងសំណុំរឿងបញ្ជូលលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទដែលជាប់ទាក់ទង