ផ្ទុះមីនបណ្តាលឲ្យស្រ្តីម្នាក់របួស ពេលកំពុងដើរជីកទំពាំង
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទី រសៀល មានករណីផ្ទុះមីន នៅក្បែរវត្តតាម៉ាំង ក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យស្ត្រីម្នាក់ ឈ្មោះ ស្តុក ស្រីពៅ អាយុ ៣៣ឆ្នាំ រងរបួសជើងដាច់ជើងស្តាំ។ ហេតុការណ៍នេះបានកើតឡើងនៅ ពេលដែលជនរងគ្រោះ កំពុងដើរជីកទំពាំង។ ជនរងគ្រោះត្រូវបានបញ្ជូន មកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕