ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យតាមទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងមូលដ្ឋាន

128
 ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ កាលពីរសៀលថ្ងៃពុធ ១២ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យតាមទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងមូលដ្ឋានខណ្ឌចំការមន។
ក្នុងឱកាសនោះដែលោកអភិបាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខណ្ឌទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
   សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ ៕
អត្ថបទដែលជាប់ទាក់ទង