ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកស្រីរ័ត្នសុវណ្ណបញ្ចាសិលាពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ខណៈលោកស្រី កំពុងជាប់ក្នុងពន្ធនាគារខេត្តព្រះវិហារ

82


ភ្នំពេញ៖ ព្រះមហាក្សត្រឡាយព្រះហស្តលេខា បញ្ចប់នូវមុខតំណែងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលយោបល់០៣ រូប ក្នុងនោះមានលោកស្រីសុខរ័ត្នសុវណ្ណបញ្ចៈសីលាជាប្រធានគណបក្សមួយ ខណៈពេលលោកស្រីកំពុងជាប់ក្នុងពន្ធនាគារនៅខេត្តព្រះវិហារ។

ព្រះមហាក្សត្រសម្ដេចព្រះនរោត្ដមសីហមុនីទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ចំនួន 2 រូបគឺលោកស្រីសុខរ័ត្នសុវណ្ណបញ្ចៈសីលាមានឋានៈស្មើទេសរដ្ឋមន្ត្រីនិងលោកចន្ទភាពមានឋានៈស្មើរដ្ឋមន្ត្រី។បញ្ចប់មុខតំណែងលោកស្រីច័ន្ទមុនី លក្ម្សី ពីសមាសភាពមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តកាលពីថ្ងៃទី 24 ខែមេសាឆ្នាំ 2019។

សូមបញ្ជាក់ថាលោកស្រីសុខរ័ត្នសុវណ្ណបញ្ចៈសីលាត្រូវបានតុលាការខេត្តព្រះវិហារចេញដីកាឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធបទញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាប្រឆាំងនឹងអំណាចតុលាការទៅរំដោះមនុស្សដែល កំពុង ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រះវិហារ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ។

សូមបញ្ជាក់ថា លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនជាមួយនឹងសហការីម្នាក់ទៀត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសង្ស័យថា ជាអ្នកនៅក្រោយនៃការដែលពលរដ្ឋរាប់សិបនាក់ នាំគ្នាទៅតវ៉ាប៉ុនប៉ងរំដោះអ្នកជាប់ឃុំ។

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់  ដែលជាគណបក្ស១ក្នុងចំណោមគណបក្សទាំង២០ដែលបានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ។
សមត្ថកិច្ចបានពង្រាយរថយន្តបាញ់ទឹកជាច្រើនគ្រឿង និងដាក់កំណាត់ឈើនៅលើដងផ្លូវដើម្បីរារាំងពលរដ្ឋរាប់សិបនាក់ ដែលបើកគោយន្ត សំដៅទៅកាន់ពន្ធនាគារខេត្តព្រះវិហារ។ នៅទីនោះដែលមានពលរដ្ឋចំនួន១៤ ត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែន ជម្រក សត្វព្រៃ គូលែន ព្រហ្មទេព៕

អត្ថបទដែលជាប់ទាក់ទង