ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារ​ជាតិ​រុះរើ​ស្នាក់​ការ​កណ្ដាល ដើម្បីសាងសង់អគារថ្មី

218


ភ្នំពេញ៖ ធនាគារកណ្ដាលកម្ពុជា បាន​​សម្រេច​ផ្ទេរ​​អគារ​រដ្ឋបាល​កណ្ដាល​របស់​ខ្លួន​ នៅបណ្ដោយមហាវិថីនរោត្តម កណ្តាលទីក្រុងភ្នំពេញ ទៅ​កាន់​ទីតាំង​ថ្មី​ ដើម្បី​រុះ​រើ​សាងសង់​​អគារ​ថ្មី​នៅ​ទីតាំង​បច្ចុប្បន្ន។

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​៣០ ខែ​មេសា ស្តីពី ការប្តូរទីតាំងជាបណ្តោះអាសន្នអគាររដ្ឋបាលនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា យោងតាមការចាំបាច់ ឆាប់ៗខាងមុខនេះ ធនាគារជាតិកម្ពុជា នឹងធ្វើការរុះរើអគារស្នាក់ការកណ្តាល បច្ចុប្បន្នហើយចាប់ផ្ដើមសាងសង់អគារធនាគារជាតិនៃកម្ពុជាជាថ្មីឡើងវិញនៅលើទីតាំងចាស់ដដែល។ អគាររដ្ឋបាលនៃធនាគារជាតិ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី ស្ថិត​​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ចាប់​ពី​ថ្ងៃ​ទី​២ ខែឧសភា តទៅ។

កាល​ពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ធនាគារ​បាន​ប្រកាស ពីគម្រោងសាងសង់អគារថ្មីរបស់ខ្លួន ដែល​យក​រចនា​តាម​រចនា​បទ​ប្រាសាទ​ភ្នំ​ ដែលបង្ហាញពីការរីកចម្រើនវិស័យធនាគារ ប៉ុន្តែ ធនាគារ​ជាតិ​មិន​ បានបង្ហាញពីតម្លៃនៃអគារថ្មី ដែលត្រូវសាងសង់នោះទេ។

ធនាគារជាតិ បានរងការខូតទាំងស្រុងក្នុងសម័យសង្រ្គាម រហូតដល់ថ្ងៃរំដោះ៧មករា និង​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០ ហើយ​បាន​កែ​លម្អ​បន្ថែម​នៅ​ឆ្នាំ​២០០៣​ នឹង​​ត្រូវ​បាន​ប្រើប្រាស់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង