គណៈប្រតិភូភរិយាអភិបាលរាជធានីភ្នំពេញ អញ្ពើញសួរសុខទុក្ខលោកស្រីចៅសង្កាត់សាក់សំពៅ នៅមន្ទីរពេទ្យកាលម៉ែត
ភ្នំពេញ៖កាលពីព្រឹកថ្ងែទី៣ខែឧសភា ឆ្នាំ២០១៩ គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៌ សាខារាជធានីភ្នំពេញ ដឹកនាំដោយលោក ស្រី ជា ស៊ីណា ភរិយា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងអមដំណើរដោយលោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ ព្រម ទាំង លោកស្រីជាសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង
អភិវឌ្ឍន៏បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់ សាក់ សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
លោកស្រី ទិត្យ សំអុន ចៅសង្កាត់ គឺជាចៅសង្កាត់ឆ្នើមរបស់ គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញដែលជាប់ឆ្នោតរយៈពេល ៤អាណត្តិជាប់ៗគ្នាដោយសារ តែលោកស្រី ចៅសង្កាត់ មានប្រជាប្រិយភាព តែងតែគិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្នាន ។
គួរបញ្ជាក់ដែរថា៖សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៦រដ្ឋសភា ធ្លាប់បានកោត សរសើរចំពោះវីរៈភាពរបស់ លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រជាប្រិយភាពជាប់ឆ្នោតធ្វើជាចៅសង្កាត់ស្ត្រី៤អាណត្តិ។
ក្នុងឱកាសនោះដែរគណៈប្រតិភូបាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភ ដល់ ក្រុមគ្រួសារលោកលោកស្រី ទិត្យ សំអុន កំពុងសម្រាកព្យាបាលជម្ងឺ ក្នុងនោះមាន៖ ១- សាលារាជធានីភ្នំពេញថវិកាចំនួន ២លានរៀល។ ២- សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៏សាខារាជធានីភ្នំពេញថវិកាចំនួន ១លានរៀល។ ៣-លោកស្រីមុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ថវិកាចំនួន ២០ម៉ឺនរៀល។ ៤-លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារី រាជភ្នំពេញ ថវិកាចំនួន២០ម៉ឺនរៀល។ ៥-លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថវិកាចំនួន១០ម៉ឺនរៀល។ ៦-លោកស្រីគួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ថវិកាចំនួន ១០ម៉ឺនរៀល។
ជាមួយគ្នានោះគណៈ ប្រតិភូបាននាំយកនូវផ្លែឈើ ទឹកដោះគោឆៅមួយចំនួនជូនដល់លោកស្រីទិត្យ សំអុន សម្រាប់ពិសា។
នាឱកាសនោះដែរលោកស្រី ជា ស៊ីណា ភរិយា ស្រី ឃួង ស្រេងអភិ អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត
នៃមន្ទីរពេទ្យកាលម៉ែត បានយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ៕