ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់យុវជនទំនើង២នាក់ កាប់ជនរងគ្រោះ យកម៉ូតូ

81

បាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៤០នាទីនៅចំណុចភូមិបល្ល័ង្ក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( កាប់យកម៉ូតូ ) ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ភណ្ឌ័ សុភា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ឈ្មោះ ផាន់ សង្វាពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង០២នាក់រួមទាំងបក្សពួកម្នាក់ទៀត (រត់គេចខ្លួនបាត់) បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះឈ្មោះ ហុន កានឿន ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកម៉ូតូ មួយគ្រឿងម៉ាកស៊ូស៊ូគីនិច សេរីឆ្នាំ ២០១៨
ពណ៍ស លេខតួ ៣៣១៣៧៥ លេខម៉ាសុីន ៥២៣៣១៣០៣ ពាក់ស្លាកលេខភ្នំពេញ 1JS ០៧៤៨ កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣:០៥នាទី នៅចំណុចក្រុម០៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីជនសង្ស័យខាងលើបានធ្វើសកម្មភាពរួចខ្លួនក៏បានយកម៉ូតូនោះទៅប្តូរស្លាកលេខដើម្បីទុកធ្វើជាមធ្យោបាយ ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង