ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​នគរបាល ប​ញ្ជួ​ន​ជនសង្ស័យ ឌួង ណាគ្រី ទៅ​តុលាការ​

90

(​ភ្នំពេញ​) នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៣ ឧសភា​នេះ​ថា ជន​ដែល​បាន​ប្រើ​អាវុធខ្លី​បង្កហេតុ​បាញ់​រថយន្ត Range Rover របស់​ប្តី​ប្រពន្ធ​២​នាក់​ក្នុង​ហេតុការណ៍​មួយនា​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ឧសភា នៅមុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្ទ​ន្ទា​ទោស ។​

​ជនបង្ក​ហេតុ​ឈ្មោះ ឌួង ណាគ្រី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាមៗ និង​បា​នប​ញ្ជួ​ន​មក​ឃុំ​នៅ​អង្គភាព​តម្រួត​បទបញ្ជា​តាំងពី​ថ្ងៃទី​២​ឧសភា ។​

​ជម្លោះ​រវាង​ឈ្មោះ ឌួង ណាគ្រី ដែលជា​មន្ត្រីនគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ជាមួយនឹង​លោក ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS ត្រូវបាន​ដោះ ស្រាយ​ដោយ​សំណង​រដ្ឋប្បវេណី បាន​រួចរាល់​ហើយ ។ ដោយឡែក​ជនបង្ក​ឈ្មោះ ឌួង ណាគ្រី ត្រូវបាន​គេ​ប​ញ្ជួ​ន​មក​ឃុំខ្លួន​នៅ​អង្គភាព​តម្រួត​បទបញ្ជា ។​

​បច្ចុប្បន្ន ជនបង្ក​ហេតុ​រូបនេះ ត្រូវបាន​អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​ទោស​តាមច្បាប់​ហើយ ។

ចំណែកនៅលើផេកហ្វេសប៊ុក Kan chansopal បានសរសេរថា អុញនោះ ! ធ្ងន់ក ទៀតហើយ លោក ឌួង ណាគ្រី ខាងមន្ទីរគមនាគមន៍ក្រុង ឆែកស្លាកលេខឡាន RX330 ទៅ គឺអត់មានក្នុងបញ្ជី យានយន្តទេ ! គឺក្លែងស្លាកលេខ ព្រោះឡានអត់ពន្ធ ។

ឥឡូវនេះ សំណុំរឿង លោក ឌួង ណាគ្រី ត្រូវបទបញ្ជា ថ្នាក់លើ សម្រេចរុញឲទៅដល់ដៃតុលាការវិញហើយ បន្ទាប់ពីមានផ្ទុះរឿង ដ៏ចំរូងចំរាស់ ពីជនសង្ស័យដៃដល់ ធ្វើការបាញ់ប្រហារ ទៅលើជនរងគ្រោះ ប្តីប្រពន្ធប៊ិះស្លាប់ប៊ិះរស់ កាលពីយប់ម្សិលមិញ ហើយពុំត្រូវយកទៅអនុវត្តទោស នៅតុលាការក្រុងភ្នំពេញ។

នៅវេលាម៉ោងប្រហែល ៥រសៀលនេះ ជនសង្ស័យ ឌួង ណាគ្រី អនុប្រធានការិយាល័យព្រហ្មទណ្ឌក្រុង ត្រូវបានបញ្ជូនខ្លួនដល់ដៃ តុលាការក្រុងហើយ ! និងគ្រប់សារពត៍មានទាំងអស់ ក៏បានចូលរួមប្រម៉ាញ់ យ៉ាងយក៧០ទុកដាក់ផងដែរ អំពីរឿងនេះ ! ដើ៣ជៀសវាងផុតពី ពាក្យសំដីមហាជន នៃការអនុវត្តច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង