ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ស្លាប់ ពេលធ្លាក់ពីលើអគារ១៨ជាន់ របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រែនទីង

105

ក្រុងប៉ោយប៉ែត៖ មានជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារជួលនោះស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលបានកើតឡើង កាលពីព្រឹកម៉ោង១០និង៣០នាទី ថ្ងៃ៣ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចអគារជួល របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រែនទីង ដែលមានកំពស់ ១៨ជាន់ ។
ជនរងគ្រោះខាងលើ ជាជនជាតិចិន វ័យប្រហែល៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ និងមិនទាន់ដឹងអំពីមូលហេតុនៃការធ្លាក់នៅឡើយទេ ដោយសមត្ថកិច្ច ជំនាញកំពុងតែពិនិត្យធ្វើ កោសល្យវិច្ច័យ។
សូមរំលឹកផងដែរថា ករណីធ្លាក់មនុស្សស្លាប់នេះ មិនមែនជាលើកទីមួយឡើយ ដោយករណីដដែលៗនេះ បានកើតឡើង សរុបចំនួនពីរដងមកហើយ៕

អត្ថបទដែលជាប់ទាក់ទង