ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីបច្ចេកទេសត្រូវតែយុត្តីធម៌ កុំបំផ្លាញលទ្ធផលអត្តពលិក

195

​ភ្នំពេញ៖ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាហែលទឹកថ្នាក់ជាតិនាល្ងាច

ថ្ងៃទី៣ឧសភាលោកAng Peng Weeមកពីប្រទេសសឹង្ហបូរីដែលជាមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ

កីឡាហែលទឹក អាស៊ីអាគ្នេយ៍បញ្ជាក់ថាតួនាទីរបស់មន្ត្រីបច្ចេកទេស ចៅក្រមអាជ្ញាកណ្ដាលគឺកុំបំផ្លាញកីឡាករដោយ

សារតែការកាត់ក្ដីខុសរបស់ខ្លួន ។

​លោកក៏បានចាត់ទុកថានេះជាវគ្គដ៏ល្អមួយដែលបង្ហាញថាសហព័ន្ធខ្មែរកីឡាហែលទឹកកំពុងតែទទួលខុសត្រូវ

ខពស់ពេលដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។លោកបន្តថាលោកមកនេះគឺដើម្បីជួយនិងលើកតម្កើងសមត្ថភាពដល់មន្ត្រីបច្ចេកទេសកម្ពុជាមិនមែនមកដើម្បីវាយតម្លៃពីសមត្ថភាពនោះទេ។លោកបញ្ជាក់ថាតួនាទីជាមន្ត្រីបច្ចេកទេសត្រូវតែយុត្តិធម៌ តម្លាភាព Fair-Play ។

​លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងដែរថាខែមិថុនាខាងមុខនេះសហព័ន្ធ

មានភារកិច្ចធំៗចំនួន២គឺព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ឆ្នាំ

២០១៩ និងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១(The 1st National School Games)ដូច្នេះវគ្គនេះពិតជា

មានសារសំខាន់ខ្លាំងណាស់ ។

​សូមបញ្ចាក់ថាវគ្គនេះចាប់ផ្ដើមពីថ្ងៃទី១ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៤តែដោយសារពេលវេលាមិនអំ

ណោយផលនោះទើបគ្រូឧទ្ទេសបង្ខំចិត្តបញ្ចប់មុនមួយថ្ងៃ ។ សូមបញ្ជាក់ថាវគ្គនេះសិក្សាច្រើនទៅលើទ្រឹស្ដីទ្រឹស្ដី ឯ

ការអនុវត្តន៍មានតែមួយថ្ងៃប៉ុណ្ណោះ ។

​លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡាដែលចូលរួមក្នុងពិធីបិទវគ្គមានប្រសាសន៍ថាង្វីៗ

ត្រូវតែមានគោលដៅច្បាស់លាស់បើគ្មានគោលដៅទេអ្វីនឹងមិនបានទទួលជោគជ័យឡើយ ។ លោកក៏បានបញ្ជាក់ដែរ

ថាការវិនិច្ឆ័យដោយភាពយុត្តិធម៌សំខាន់ខ្លាំងណាស់ ។ ការវិនិច្ឆ័យខុសគឺបំផ្លាញអនាគត និងបំផ្លាញជោគជ័យរបស់

អត្តពលិក ។

​វគ្គនេះមានសិក្ខាកាមចំនួន៥៦រូបមកពីសហព័ន្ធខ្មែរកីឡាហែលទឹក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាយក

ដ្ឋានអប់រំកាយ និង កីឡាក្រសួងមហាផ្ទៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និង

កីឡា ។ក្នុងចំណោមនេះ៦០ភាគរយមានបទពិសោធន៍រួចហើយ ឯ៤០ភាគរយទៀតថ្មីសុទ្ធសាធតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង