កាណូតបាឡាស្មាច់ បុកជាមួយទូកម៉ាស៊ីន បណ្តាលឲ្យស្លាប់ស្ត្រីវៀតណាមម្នាក់
កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរផ្លូវទឹក បង្កឡើងដោយ កាណូតបាឡាស្មាច់បុក ជាមួយទូកម៉ាស៊ីន បណ្តាលឲ្យស្រ្តីវៀតណាមម្នាក់ស្លាប់ កាលពីវេលាម៉ោងជាង៥ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ នៅតាមដងទន្លេ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្ត្រីម្នាក់ ខាងភាគីទូកម៉ាស៊ីន ឈ្មោះ ង្វៀង ធីនឹក អាយុ៤៨ឆ្នាំ បានធ្លាក់ទឹកលិចបាត់ រយះពេលជាងមួយម៉ោង ទើបរកសាកសពឃើញ។ ដោយ
ឡែកកាណូតបាឡាស្មាច់ ក៏បានលិចបាត់ទៅក្នុងទឹកផងដែរ តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ អ្នកបើកកាណូតបាឡាស្មាច់នោះ បានរត់គេចបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕