ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុរសជនជាតិចិនបេីកបុករះបណ្ដាលខូចខាត រថយន្ត៣គ្រឿងនិងរបួស៣នាក់

84

ភ្នំពេញ : បុរសជនជាតិចិនមួយក្រុមជិះរថយន្តសេរីទំនេីបម៉ាកគាពណ៍សពាក់ស្លាកលេខភ្នំពេញ២AR-៦៣២៣បុកម៉ូតូកង់បីឥណ្ឌា បេុីងរងរបួស៣នាក់ឪពុកនិងកូនប្រុសស្រីតូចហេីយរថយន្តបង្កជ្រុល បុករះរថយន្ត៣គ្រឿងទៀតដែលចតនៅ ចិញ្ចេីមផ្លូវម៉ាកវីស្តូពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ២Q-៦៥២៣និងរថយន្តម៉ាកកាំរីបាឡែនពណ៍សពាក់ ស្លាកលេខភ្នំពេញ២AO-៣០៤៦និងរថយន្ត លុចសុីសRX៣៣០ពណ៍សពាក់ស្លាកលេខភ្នំពេញ២AU-៩៧៧០បណ្ដាលខូចខាតផ្នែកចំហៀង ទាំង៣គ្រឿងហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៥និង២០នាទីទៀបភ្លឺថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចគ្លីនិកកុមារ និងសម្ពព ឈួ អុីសេង
តាមផ្លូវ១៩៣កែង៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ប្រភពពត៍មានពីប្រជាពលរដ្ឋអ្នកដំណេីរដេីរហាត់ប្រាណ តាមផ្លូវក៏ឃេីញមានបុរសម្នាក់ ជិះម៉ូតូកង់បីឥណ្ឌាឌុបកូនតូចនាក់ប្រុស១ស្រី១ម្នាក់បេីកតាមផ្លូវ១៩៣ក្នុងទិសដៅពីត្បូងមកជេីង លុះមកដល់ផ្លូវ៣៦៦ក៏មានរថយន្តម៉ាកគារដែលអ្នកបេីកបរជាបុរសជនជាតិចិន និងអ្នកជិះ៤ទៅ៤នាក់បេីកបរយ៉ាងលឿនក្នុងទិសដៅពីកេីតមកលិច ក៏បុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងខ្ទោតប្រហែលជិត១០ម៉ែត្រហេីយរថយន្តបង្ក មិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តចំនួន៣គ្រឿងទៀតដែលជាភ្ញៀវ របស់មន្ទីរពេទ្យខាងលេីបណ្ដាលខូចខាតយ៉ាងខ្លាំងក្រោយកេីតហេតុក៏មាន អ្នករបួស៣នាក់ក្នុងហេតុខាងខាងលេីរួចក៏មានអ្នករត់កង់បីដូចគ្នាអាណិតជួយ ដឹកយកទៅមន្ទីរពេទ្យរុស្សុីហេីយចំណែកអ្នកបេីកបរមិនច្បាស់ថាមួយណា អោយប្រាកដដោយចុះពីលេីរថយន្ត៤ទៅ៥នាក់សុទ្ធតែបុរសជនជាតិចិន ក្រោយមកសមត្ថកិច្ចចុះមកដល់សួរនាំអ្នកបេីកបរបេរជាមានបុរសម្នាក់ ចេញមុខថាជាអ្នកបេីករថយន្តបង្កហេតុតែបុរសសារភាពពេលកេីតហេតុមិនឃេីញនៅ កន្លែងកេីតហេតុទេ ។

សមត្ថកិច្ចបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ តាំង បូរហ៊ុយ ប្រុស អាយុ៤០ឆ្នាំ មុខរបរត់កង់បីឥណ្ឌាស្នាក់ នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យរបួសគ្រិចជេីងនិងចង្កះនិងកូនប្រុសរយះប្រអប់ជេីងកូនស្រីរលាត់ដៃជេីងហេីយចំណែកការខូចខាតកង់បីស្ទេីរទាំងសុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីគឺអ្នកបេីកបររថយន្តមានឈ្មោះ ZENG FANZUO ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ២០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដែលបានសារភាពខ្លួនជាអ្នកបេីកបររថយន្តហេីយប្រជាពលរដ្ឋបានសង្ស័យថាមិនមែនតែយ៉ាងណាក៏មិនមានអ្នកណាអាះអាងថាបុរសជនជាតិចិនណាបេីកដែរហេីយបេីសិនជាអ្នកសារភាពក្លែងបន្លំទុកអោយផ្នែកចរាចរណ៍ស្នងការក្រុងពិនិត្យតាមដានចុះបេីសិនជារកឃេីញក្លែងបន្លំនិងចាត់ការតាមផ្លូវច្បាប់ហេីយរថយន្តបង្កនិងរថយន្តរងគ្រោះ៣គ្រឿងប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករក្សាទុករងចាំដោះស្រាយជាក្រោយទៀត ៕

អត្ថបទដែលជាប់ទាក់ទង