ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតភ្លេចខ្លួន​ចូលគូថក្រោយរថយន្ដបែនដឹកដី​ ច​តឈប់នៅ​លេីចិញ្ចេីមផ្លូវផុតពីផ្លូវកៅស៊ូ​ ៨០០​សង់ទីម៉ែត្រ​ ប​ណ្ដា​ លឲ្យ​រងបួស​ទាំងនៅរនាក់

68

កំពង់ស្ពឺ​ ÷​ជនរងគ្រោះ​ពីរបេីកម៉ូតូភ្លេចខ្លួនចូលគូ​ថរថយន្ដដឹកដី​ ចតឈប់នៅ​លេីផ្លូវជាតិលេខ​៥១​ ចន្លោះ​គីឡូម៉ែត្រ​លេខ៨,៩​ចំងាយប្រមាណ​ ៨០០​ សង់ទីម៉ែត្រ​ នាថ្ងៃអាទិត្យ​ ទី៥ ខែឧសភា ឆ្នាំ២០​១​៩ វេលាម៉ោង11:10 នាទី ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុក​ឧដុង្គ​ ។

តាមព័ត៌មាន​ពីកំលាំងនគរបាលមូលដ្ឋាននិងផ្នែក​ចរាចរណ៍​ស្រុក​បានបញ្ជាក់អោយដឹងថា​ម៉ូតូ ម៉ាក​ហុងដា C125​(2​009) ពណ៌ខ្មៅ ផ្លាកលេខ បា​ត់ដំបង 1C.7​64​1 អ្នកបើកបរដោយឈ្មោះ ស្រ៊ន យូហេង ភេទប្រុស អាយុ 52ឆ្នាំ រស់នៅ ភូមិ​បឹងប្រិយ៍ ឃុំត្រ​ពាំងផង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ 01នាក់ឈ្មោះ សេង ធូប ភេទប្រុស អា​យុ 86 ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាធ្វើដំណើរទិ​សដៅពីត្បូងទៅជើង លុះធ្វើដំណើរទៅដល់ចំ​ណុចខាងលើ បានជិះទៅបុកគូថរថយន្ត បែនដឹក​ដី​ម៉ាក នី​សាន់ ក្បាលពណ៌ស ទ្រុងពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលចតឈប់ផុតពីចិ​ញ្ចើមផ្លូវខាង​កើ​ត ចម្ងាយ​ ៨០០សង់ទីម៉ែត្រ​ ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង ដែលមាន​ម្ចាស់ឈ្មោះ ឡុង សាគុន ភេទប្រុស អាយុ 35​ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំជើងរាស់ ស្រុ​កឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយចៃ​ដ​ន្យខាងលេី​ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស​ របួ​ស​ធ្ងន់​ 02នាក់ប្រុស​ និងខូចខាតម៉ូតូ 01 គ្រឿង
បច្ចុប្បន្ន​សមត្ថកិច្ច​បានយកម៉ូតូនិងរថយន្ដមករក្សាទុកបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលស្រុ​ក​ឧដុង្គ​ សម្របសម្រួលនិងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង